Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ថៃ​ឯណេះ ក៏​កំពុង​ផ្អើល​ដែរ ជនរងគ្រោះ​ច្រើន​នាក់ ចាញ់បោក​ក្រុម​រក​សុី​បណ្តាញ Network អ្នកខ្លះ​អស់ពីខ្លួន សូម្បី​គ្មាន​លុយ​មើលជំងឺ​កូន…

មនុស្សជាច្រើនបានផុងខ្លួនក្លាយជាជនរងគ្រោះ នៅក្នុងល្បិចឆបោកដាក់លុយចូលជាសមាជិកភាគហ៊ុន (រកសុីតាមបណ្តាញ ហៅថា Network) ដែលមានទឹកប្រាក់ខាតបង់សរុបជាង ៣០ លានបាត (ស្មើនឹងជិត១លានដុល្លារ)។ ជាមួយគ្នានេះ មេធាវីដ៏ល្បីល្បាញក្នុងប្រទេសថៃឈ្មោះ Nobi រួមជាមួយតំណាងក្រុមជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅឯការិយាល័យស៊ើបអង្កេតកណ្តាលនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២២។

ជនរងគ្រោះ​ម្នាក់​បានបង្ហើបថា នាងអស់លុយ​ ហើយគ្មានប្រាក់សល់ក្នុងខ្លួន​សម្រាប់ព្យាបាលជំងឺម្តាយទេ ហើយជា​លទ្ធផល​ម្តាយនាងក៏បានស្លាប់ ដែលធ្វើឲ្យរូបនាងខ្លោចចិត្តបំផុត។ ជនរងគ្រោះជាង១០នាក់ បានទៅជួបលោកវរសេនីយ៍ទោ Woradej Chompoopan ។ ពួកគេទាំងអស់បានយកលុយទៅបណ្តាក់ទុន ក្នុងឱកាសវិនិយោគដែលហៅថា ការវិនិយោគភាគហ៊ុន។

មេធាវី​បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះ​ជា​អ្នកភូមិ​មកពីខេត្ត Udon Thani ។ ពួកគេត្រូវបានអូសទាញឱ្យដាក់លុយចូលភាគហ៊ុនដែលមានឈ្មោះខុសៗគ្នា ប៉ុន្តែ នៅពេលទទួលបានលុយច្រើនរាប់ម៉ឺនដុល្លារ ស្រាប់តែអ្នកដឹកនាំលេងភាគហ៊ុន បានប្រកាសថាក្រុមភាគហ៊ុនបានដួលរលំ។ បច្ចុប្បន្ន ការខាតបង់មានទឹកប្រាក់យ៉ាងហោចណាស់ ៣០ លានបាត។

ជនរងគ្រោះជាច្រើនដែលជាអ្នកក្រីក្រ បច្ចុប្បន្នកំពុងរស់នៅកាន់តែលំបាក បន្ទាប់ពីបានវិនិយោគប្រាក់ទាំងអស់របស់ពួកគេ ទៅក្នុងភាគហ៊ុន។ ជនរងគ្រោះម្នាក់មានកូនឈឺដេកលើគ្រែ ហើយសម្រេចចិត្តវិនិយោគលុយ ដោយសង្ឃឹមថា នឹងអាចរកប្រាក់បានបន្ថែមទៀត ដើម្បីជួយចំណាយលើការព្យាបាលកូនរបស់គាត់។ ជនរងគ្រោះ​ខ្លះ​គ្មានប្រាក់សូម្បីសម្រាប់ធ្វើ​បុណ្យសព​បន្ទាប់ពីមនុស្សជា​ទីស្រឡាញ់ទទួលមរណភាព។

ចំណែកដើមទុន (ហ៊ុន) បានចាប់ផ្តើមឡើងតិចតួច ដោយបានអូសទាញមិត្តភក្តិជិតស្និទ្ធ មកចូលរួមបណ្តាក់ទុនតៗគ្នា។ ក្រុមបានចាប់ផ្តើមពង្រីក ហើយបានពង្រីកទៅជា ២ ភាគហ៊ុនសំខាន់ៗ។ ភាគហ៊ុននីមួយៗនឹងត្រូវបានគេហៅថាជាផ្ទះ, ផ្ទះទីមួយមានអ្នកចូលរួមវិនិយោគប្រហែល ៣០០ នាក់ និងទីពីរមានប្រហែល ២០០ ។

អ្នកដឹកនាំភាគហ៊ុន នឹងផ្តល់ប្រាក់ជាថ្នូរសម្រាប់អ្នកដែលនឹងស្វែងរកអ្នកវិនិយោគថ្មី។ តែទោះជាយ៉ាងណា ស្រាប់តែនៅខែមីនា ឆ្នាំ២០២២ អ្នកដឹកនាំភាគហ៊ុនថាបានដួលរលំ។ មានជនរងគ្រោះ​យ៉ាងតិច ​៣០ ​នាក់​ដែលសម្រេចចាត់វិធានការផ្លូវច្បាប់​លើ​មេដឹកនាំភាគហ៊ុន​។ ជនរងគ្រោះ​បញ្ជាក់ថា មេ​ភាគហ៊ុន​កំពុងរស់នៅ​ធម្មតា និងជា​ម្ចាស់ភោជនីយដ្ឋានមួយ​នៅ​ខេត្ត Udon Thani ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×