បន្ទាយមានជ័យ ៖ ពលករខ្មែរ២នាក់ស្លាប់នៅស្រុកថៃ ត្រូវបានស្ថានកុងស៊ុលកម្ពុជាសហការបញ្ជូនត្រឡបតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីល្ងាចថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០១៧ ។
លោកអនុសេនីយ៍ សរ សុភក្ត្រា មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនរងគ្រោះទាំងនាក់២នាក់ ១- ឈ្មោះ ស្ងួន ភ័ស ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិគោកព្រិច ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាកម្មករនៅទីក្រុងបាងកក ប្រទេសថៃ ស្លាប់ដោយក្អកធ្លាក់ឈាម កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ និង២- ឈ្មោះ ឡៃ ហ៊ួន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិពោធិ៍២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ជាកម្មករសំណង់នៅខេត្តឈុនបុរី ប្រទេសថៃ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២និង៣០នាទី។
ក្រុមគ្រួសារមកទទួលសព ហើយដឹកបន្តរថយន្តទៅកាន់ស្រុកកំណើត៕ ដោយ ៖ បន្ទាយ