Monday, September 25, 2023

ភ្ញាក់ផ្អើល! លោក ហ៊ន ទៅ​ជួប​ប្រជា​ការពារ​ភូមិ​ឈ្មោះ វែង ដ៏​មាន​អំនួត​ដូច​ការ​ណាត់ បន្ទាប់​គំ​រា.ម​បា.ញ់​សម្លា.ប់ តែ​ចុងក្រោយ​គឺថា…

spot_img

ប្រិយមិត្តនៅក្នុងបណ្តាញសង្គម ពិតជាបានស្គាល់ច្បាស់រួចហើយ អ្នកសារព័ត៌មានដ៏ល្បីឈ្មោះប្រចាំខេត្តស្វាយរៀង គឺលោក ហ៊ន បើទោះជាមនុស្សជាមនុស្សមួយចំនួនរិះគន់ចំពោះការនិយាយស្តីគ្មានក្រមសីលធម៌យ៉ាងណាក៏ដោយ ក៏អ្នកកាសែតរូបនេះ នៅតែធ្វើឲ្យមនុស្សយ៉ាងច្រើន ចូលចិត្តតាមដាន ជាមួយសកម្មភាពធ្វើឆ្កួតឡប់របស់គាត់។

ពិតណាស់ តាមរយៈសកម្មភាពធ្វើឆ្គួតឡប់ និងជាពិសេសភាពអង់អាចក្លាហានមិនខ្លាចនរណា បានធ្វើឲ្យលោក ហ៊ន ល្បីឈ្មោះ និងមានប្រជាប្រិយភាពកាន់តែខ្លាំង ដោយតែងតែចេញមុខឡាយនូវរឿងរ៉ាវភាពរបស់មន្រ្តីមួយចំនួន និងបនល្បែងមាន់ជល់ ក្នុងភូមិសាស្រ្តខេត្តស្វាយរៀងជារឿយៗ បើទោះជាត្រូវក្រុមលេងល្បែងព្រួតវាយប៉ោងមុខក៏ដោយ។

ដោយឡែក ថ្មីៗនេះ អ្នកកាសែត ហ៊ន បានធ្វើឲ្យភ្ញាក់ផ្អើលអស់បណ្តាញសង្គម បន្ទាប់ពីបានប៉ះគ្នាជាមួយប្រជាការពារភូមិឈ្មោះ វែង ដែលបានគំរាមបាញ់សម្លាប់ ដោយសារខឹងលោក ហ៊ន និយាយចំៗរឿងពុករលួយ និងយកមូកប៉ូលីសដើរកាងគំរាមទារលុយគេ។

ជាក់ស្តែងណាស់ ជាឆ្លើយតបតាមការណាត់ជួបនៅមុខក្រុមហ៊ុនកំសាន្តអន្តរជាតិបាវិតម៉ុកបាយ លោក ហ៊ន និងប្រជាការពារឈ្មោះ វែង បានជួបគ្នាដូចការសន្យា។ តែទោះជាយ៉ាងណា ដោយសារតែលោក ហ៊ន មានភស្តុងតាងសំឡេងគំរាមបាញ់សម្លាប់យ៉ាងច្បាស់ៗ នៅទីបំផុត ប្រជាការពារមាឌធំរូបនេះ បានត្រឹមចូលរថយន្តព្រួសវិញបើកចាកចេញ ដោយមិនហ៊ាននៅក្អកជាមួយប្រុស ហ៊ន ឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

+85571 614 000 5
Contact Us Telephone

spot_img