Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ក្រោយ​រូប​គល់ឈើ កំពុង​ល្បី​នៅ​ថៃ​ថា «សុំ​អី​បាន​ហ្នឹង» ធ្វើឲ្យ​ខ្មែរ​មួយចំនួន​ផ្អើល​បន់​ស្រន់​តាម​ៗ​គ្នា​ពេញ​ហ្វេ​សប៊ុ​ក…

spot_img

រូបភាពមួយសន្លឹក បង្ហាញគល់ឈើមួយ លេចចេញជាទម្រង់មុខមនុស្សស្រី ដែលពលរដ្ឋថៃមួយបានចាត់ទុកថាជា «បងស្រីទេវតា» ឬខ្មែរហៅថា «ព្រះម៉ែ» បានកំពុងផ្ទុះល្បីខ្លាំងនៅក្នុងប្រទេសថៃ និងក៏បានទទួលការចាប់អារម្មណ៍ ឆ្លងមកដល់ពលរដ្ឋខ្មែរងប់នឹងជំនឿមួយចំនួនតែម្តង។

អ្វីដែលធ្វើឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺគល់ឈើលេចចេញជារូបមនុស្សស្រីនេះ ត្រូវបានពលរដ្ឋថៃមួយដែលជាម្ចាស់ផ្ទះបានអះអាងថា នៅពេលគាត់បម្រុងកាប់វាចោល ក៏ស្រាប់តែ «ព្រះម៉ែ» បង្ហាញខ្លួនយ៉ាងស្រស់ៗ ហាមមិនឲ្យកាប់នោះទេ ព្រោះដើមពោធិ៍នេះមានគេនៅឃុំគ្រងហើយ។ ហើយនៅពេលគាត់សុំលេខឆ្នោត គឺឲ្យឃើញលេខឆ្នោតឆុតៗតែម្តង។ មិនត្រឹមតែម្ចាស់ផ្ទះទេ គឺសូម្បីតែបុគ្គលិកកម្មករធ្វើការនៅហាងរបស់គាត់ ក៏សុទ្ធតែត្រូវឆ្នោតគ្រប់ៗគ្នាផងដែរ។

ដោយឡែក អ្នកលក់ឡេដ៏ល្បីឈ្មោះខ្មែរម្នាក់ ក៏បានចេញមុខអះអាងថា បន្ទាប់ពីខ្លួនបានបន់ស្រន់ក្រដាសរូបថតមួយសន្លឹកនេះ ឃើញថា មុខរបរលក់ដូររបស់ខ្លួន បានលក់ដាច់ខ្លាំងដ៏មិននឹកស្មាន។ ក្រៅពីនេះ គេក៏បានឃើញអ្នកលក់ និងក៏ដូចពលរដ្ឋខ្មែរជាជាច្រើនទៀត បាននាំគ្នាបន់ស្រន់តាមៗគ្នាថា៖ «នាងខ្ញុំមាននិស្ស័យនិងបងស្រីស្អាត ហើយខ្ញុំលក់អីវ៉ាន់ដាច់ដូចចែកហ្វ្រី ហេងៗ, សូមអោយខ្ញុំលក់ដាច់ដូចបំណងប្រាថ្នាផង,…»។

តែទោះជាយ៉ាងណា ក្រោយបានលឺនិយាយបែបនេះ មហាជនជាច្រើនបានសម្តែងការហួសចិត្ត និងបានលើកឡើងថា៖ «គោរពអីគោរពទៅ កុំភ្លេចគោរពម៉ែឪឱ្យបានប្រហែលគល់អុសមួយដុំហ្នឹងផង មិនថាគាត់នៅរស់ មិនថាគាត់ស្លាប់បាត់ទេ! អត្តា​ហិ​ អត្តនោ​ នាថោ​.ខ្លួនជាទីពឹងនៃខ្លួន, បេីអង្គុយបន់ស្រន់បាន​ អ្នកមានគ្រប់គ្នាហេីយ។ ចាំពាក្យនេះទុក, សម្បូរអ្នកខ្សោយការគិត ទើបបានគេបោកបានងាយៗ, ចាំបាច់ទៅរៀនវិនិយោគអី នាំខាតពេល គ្រាន់តែបន់ទៅ នោះទ្រព្យវានឹងធ្លាក់មកដល់ហើយ ហួសចិត្តណាស់, បន់ទៅលុយចេញមកហើយ ឱមនុស្សអើយមនុស្ស (ល្ងង់),…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×