វីដេអូថ្មីមួយ ដែលកំពុងត្រូវបានចែករំលែក បានធ្វើឲ្យគ្រប់គ្នានៅក្នុងបណ្តេញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំង គ្រាដែលបានឃើញកូនកំលោះវ័យក្មេងម្នាក់ បានបង្ហាញអារម្មណ៍រំជួលចិត្ត ចង់ទៅផ្ទះតាមម៉ែវិញ ព្រោះតែមិនទាន់អស់អាឡៃពីម៉ែ។
បើតាមអ្នកថត បានឲ្យដឹងទាំងអស់សំណើចថា យុវជនជាកូនកំលោះនៅខាងស្វាយរៀង ខណៈកូនក្រមុំនៅខាងបាត់ដំបង។ ប៉ុន្តែ នៅពេលឪពុកម្តាយ និងសាច់ញាតិ លាវិលត្រឡប់ទៅស្រុកវិញ ស្រាប់តែកូនកំលោះក្តុកក្តួលរំជួលចិត្ត ចង់ឡើងឡានទៅផ្ទះជាមួយម៉ែវិញ ធ្វើឲ្យសាច់ញាតិនាំគ្នាហួសចិត្តយ៉ាងខ្លាំងតែម្តង។
ពិតណាស់ មិនមែនជារឿងសម្តែង លេងសើចនោះទេ នេះបើតាមបុរសម្នាក់ជាពូ បាននិយាយថា កូនកំលោះចង់ទៅផ្ទះវិញ ម៉េចឲ្យទៅ សងថ្លៃបណ្តាការគេងាប់ឡូវហ្នឹង…។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមបាននាំគ្នាហួសចិត្តថា៖ «ធ្វេីចិត្តមិនទាន់បាន នៅមានម៉ាកៗហ្នឹងទៀត…? ទៅអោយម៉ែចឹញ្ចឹមវិញ ព្រោះមិនទាន់ចេះរកសុី»។ តែទន្ទឹមនឹងនោះ អ្នកខ្លះក៏បានលេងសើចថា៖ «ប្តីឆ្នាំគោ ប្រពន្ធឆ្នាំខ្លា ខ្លាចចឹងបានតាមម៉ែទៅវិញ, យ៉ាងច្រេីនណាស់យំតែមួយថ្ងៃហ្នឹង ប្រពន្វលួងបាត់ហេីយ,,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




