Monday, October 2, 2023

គួរឲ្យ​ខ្លាច​ណាស់! ត្រី​បា​ឡាន​ដ៏​ធំ​ទម្ងន់​រា​ប់​តោន ស្ទុះ​ធ្លោពី​ទឹ​ក ទម្លា.ក់​ខ្លួន​សង្ក.ត់​ទូក​អ្នកទេសចរ ទាំង​កម្រោល បណ្តាល​ឲ្យ…

spot_img

ការមើលត្រីបាឡែន គឺជាចំណង់ចំណូលចិត្ត ដែលភ្ញៀវទេសចរជាច្រើននៅជុំវិញពិភពលោកចូលចិត្ត។ ឆ្នាំនេះ ភ្ញៀវទេសចរជាច្រើន បានមកកាន់ Plymouth ដើម្បីរង់ចាំឱកាសដើម្បីមើលត្រីបាឡែន humpback ដោយផ្ទាល់ភ្នែករបស់ពួកគេ។ តែទោះជាយ៉ាងណាក៏ដោយ បទពិសោធន៍នៃការសញ្ជឹងគិតអំពីពិភពធម្មជាតិ មិនតែងតែល្អនោះទេ។

ជាក់ស្តែង ត្រីបាឡែនធំពេញវ័យមួយក្បាល ស្រាប់តែបង្ហាញខ្លួននៅឆ្នេរសមុទ្រ Plymouth រដ្ឋ Massachusetts សហរដ្ឋអាមេរិក បង្កឲ្យមានការប៉ះទង្គិចគ្នាជាមួយទូក ធ្វើឲ្យអ្នកទេសចរជាច្រើនភ័យខ្លាចមិនស្ទើរនោះទេ។

នៅពេលដែលត្រីបាឡែន humpback ហារមាត់ដ៏ធំរបស់វា ដើម្បីចាប់ត្រីបានច្រើនតាមដែលអាចធ្វើបាន វាស្ទុះចេញពីក្នុងទឹកធ្លោ ខ្លួនដ៏ធំរបស់វា ក៏បានទម្លាក់សង្កត់ទៅលើទូកប្រវែងប្រហែល​៦​ម៉ែត្រ បណ្តាលឲ្យលិចផ្នែកខាងក្រោយទៅក្នុងទឹកគួរឲ្យរន្ធត់តែម្តង​។

តាមសាក្សី​ឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា ត្រីបា​ឡែ​ន​បានស្ទុះធ្លោត្រង់ពីផ្ទៃទឹក និងសង្កត់លើទូកទាំងកម្រោល ដែលធ្វើឲ្យទូកស្ទើរតែ​ក្រឡាប់ ។ សំណាងល្អ​មិនមាននរណា​ម្នាក់​រងរបួស ខណៈសត្វយក្សនោះ​ក៏បានរអិលចេញពីលើ​ទូក​ត្រឡប់ទៅ​ក្នុងទឹកវិញ​ដោយសុវត្ថិភាព។

ត្រីបាឡែន Humpback គឺជាសត្វដ៏ធំបំផុតមួយនៅក្នុងមហាសមុទ្រ ត្រីបាឡែនពេញវ័យអាចមានទម្ងន់រហូតដល់ ៤០ តោន មានប្រវែងជាង ១៨ ម៉ែត្រ។ ត្រីបាឡែន Humpback រស់នៅរហូតដល់ ៩០ ឆ្នាំ ហើយអាហារភាគច្រើនរបស់ពួកវា គឺមានដូចជាក្តាម បង្កង និងត្រីតូចៗជាងពួកវា។ ពួកវាធ្វើដំណើរជុំវិញពិភពលោក ចម្ងាយរាប់ពាន់គីឡូម៉ែត្រ ដើម្បីចិញ្ចឹមជីវិត ស្វែងរកគូ និងបង្កើតកូន។

លោក Bob Glenn អ្នកជំនាញនៅនាយកដ្ឋានជលផលសមុទ្ររដ្ឋ Massachusetts បាននិយាយថា ត្រីបាឡែន humpback គឺមិនអាចទាយទុកជាមុនបាន ដែលវាអាចបង្កគ្រោះថ្នាក់មនុស្ស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img