Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ចង់ល្បី​កាន់តែ​ខ្លាំ​ង ស្រី​ស្អាត Youtuber ចិន យក​ត្រីឆ្លាម​មក​ថត​វីដេអូ​ធ្វើម្ហូប ជា​លទ្ធផល ត្រូវ​បាន…

spot_img

ថ្មីៗនេះ នារី Youtuber ដ៏ល្បីដែលមានឈ្មោះថា Ti Zi មកពីប្រទេសចិន ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានថតធ្វើវីដេអូយកត្រីឆ្លាម មកធ្វើម្ហូបយ៉ាងសប្បាយ។

ក្នុងវីដេអូ នាងបានណែនាំថា នាងបានទិញត្រីឆ្លាមបង្កាត់ពូជ​ពីហាងមួយក្នុងស្រុកមួយ ហើយបន្ទាប់មក​នាងបានយកត្រីឆ្លាមនោះ ​មកកន្លែងផ្ទះសាច់ញាតិ​រួចកាត់វា​ជា​ពីរចំណែក ដើម្បីចម្អិនអាហារ។

នាងបានសម្រេចចិត្តចម្អិនត្រីឆ្លាមតាម ២ វិធីផ្សេងគ្នា៖ ទី១- នាងបានយកពាក់កណ្តាលកន្ទុយត្រីឆ្លាម ដែលបានកាត់ ដាក់វាលើចង្អើភ្លើងដុត និងបន្ទាប់មក ចាប់ផ្តើមដាក់បន្ថែមគ្រឿងទេស។ ទី២ យកខ្ទះឆា ដាក់គ្រឿងទេស រួចយកពាក់កណ្តាលផ្នែកក្បាល មកឆាត្រឡប់ចូលគ្នាយ៉ាងទំនង។

ខណៈលើកខាំភ្លក់លើកដំបូង នាងបាននិយាយថា៖ «នេះគឺជាត្រីដែលមានរសជាតិឆ្ងាញ់បំផុតដែលខ្ញុំមិនធ្លាប់ញ៉ាំពីមុនមក។ សាច់វា​ស្រួយ​ហើយឆ្ងាញ់ណាស់!»។

តែទោះជាយ៉ាងណា ក្រោយវីដេអូបានផ្ទុះល្បី នាងស្រាប់តែ​ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទបង្កគ្រោះថ្នាក់​ដោយចេតនា​លើ​សត្វព្រៃ​ដែលត្រូវបានការពារ។ គណនីរបស់នាងនៅលើ Douyin ក៏ត្រូវបានផ្អាកតាំងពីពេលនោះមក ហើយប្រសិនបើរកឃើញថាមានកំហុស នាងនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ដាក់ពន្ធនាគាររយៈពេល ១០ ឆ្នាំ។

នេះ​ជាការដាស់តឿនមួយ​ដែលអ្នកដទៃត្រូវតែ​គិត​មុននឹងធ្វើ​អ្វីមួយ​ដែលបង្កការប៉ះពាល់ដល់សម្បត្តិធម្មជាតិ​សត្វជា​ទូទៅ​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×