Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់ហើយ! ប្តី​ផិ.ត​ក្ប.ត់​ទៅ​រួមរស់​ជាមួយ​ស្រី១០ឆ្នាំ ចុងក្រោយ​ធ្លា.ក់​ខ្លួន​ឈឺធ្ងន់ ប្រពន្ធដើម​សងសឹក បដិសេធ​ចុះហត្ថលេខា​វះ​កា.ត់ ទុកឲ្យ​ស្លា.ប់​ចុះ

spot_img

តាមគេហទំព័រ 163.com នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានចុះផ្សាយឲ្យដឹងថា ថ្មីៗនេះ បុរសម្នាក់អាយុ ៣៨ ឆ្នាំ រស់នៅក្នុងទីក្រុង Liaoning ប្រទេសចិន ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ដែលត្រូវការសង្គ្រោះព្យាបាលជាបន្ទាន់ ហើយអ្វីដែលចាប់អារម្មណ៍នោះ គឺអ្នកដែលនាំគាត់មកជាស្ត្រីដ៏ស្រស់ស្អាតម្នាក់ដែលយំយ៉ាងគគ្រូក ហើយព្យាយាមអង្វរក្រុមគ្រូពេទ្យឱ្យជួយសង្គ្រោះជីវិតប្តីរបស់នាងឲ្យលឿនទៅ។

នៅពេលអ្នកជំងឺមកដល់ផ្នែកសង្គ្រោះបន្ទាន់ គ្រូពេទ្យចាប់ផ្តើមព្យាបាលអ្នកជំងឺរហូតដល់ស្ថានភាពអ្នកជំងឺមានស្ថេរភាព។ ហើយត្រៀមពិភាក្សា​ជាមួយស្រ្តីរូបនោះ​ អំពីដំណើរការព្យាបាល ដោយសារតែអ្នកជំងឺត្រូវការការវះកាត់។ ព្រោះថា យោងទៅតាមបទប្បញ្ញត្តិរបស់មន្ទីរពេទ្យ គ្រូពេទ្យត្រូវការការយល់ព្រមពីអ្នកជំងឺ ឬសមាជិកគ្រួសារជាមុនសិន ទើបអាចសម្រេចធ្វើការវះកាត់បាន។

តែអ្វីដែលគួរឲ្យស្រឡាំងកាំងនោះ គ្រូពេទ្យនៅកន្លែងកើតហេតុ បាននិយាយថា «ប៉ុន្តែនៅពេលដែលយើងចេញមកវិញ ស្រាប់តែស្ត្រីដែលអះអាងថាជាប្រពន្ធរបស់អ្នកជំងឺ បែរជាបាត់ខ្លួនមិនឃើញនៅទីនោះទៀតទេ»។

ទាក់ទងរឿងនេះ ព័ត៌មានពីគេហទំព័រ 163.com ក៏បានបង្ហើបឱ្យដឹងថា បន្ទាប់បានដឹងពីស្ថានភាពជំងឺរបស់ស្វាមី​ស្រ្តីជាប្រពន្ធដើម ក៏បានមកដល់មន្ទីរពេទ្យស្របពេលនោះ ធ្វើឲ្យប្រពន្ធចុងផ្អើលគេចខ្លួនតែម្តង។ ប៉ុន្តែ បន្ទាប់ពីបានស្តាប់គម្រោងការព្យាបាលវះកាត់ថ្លៃ​ខ្លាំង ស្រ្តីជាប្រពន្ធដើម បានគិត រួចប្រាប់គ្រូពេទ្យឱ្យដកបំពង់អុកសុីហ្សែនចេញពីប្តី ដោយទុកឲ្យស្លាប់ចុះ។

ការសម្រេចចិត្តរបស់ស្រ្តីជាប្រពន្ធដើម បានធ្វើឱ្យក្រុមគ្រូពេទ្យភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង។ តែនៅពេលសួរនាំមូលហេតុ ស្រ្តីរូបនោះបានប្រាប់ថា នាងបានរៀបការជាមួយបុរសនេះរហូតដល់មានកូនមួយ ដោយដើមឡើយនាងគិតថា នាងនឹងរស់នៅក្នុងជីវិតគ្រួសារដ៏មានសុភមង្គលជាមួយប្តីប្រពន្ធកូន៣នាក់។ ប៉ុន្តែ មិនដូចការគិត គឺប្តីរបស់នាងបានបោកប្រាស់នាងទៅស្ត្រីម្នាក់ទៀត ដោយទុកឲ្យនាងត្រូវចិញ្ចឹមកូនតែម្នាក់ឯងយ៉ាងឈឺចាប់បំផុត។

ទោះ​បីជា​ដឹងមូលហេតុ​របស់ស្រ្តីជាប្រពន្ធក៏ដោយ ប៉ុន្តែ​តាមការអនុវត្ត គ្រូពេទ្យមិនអាចដកបំពង់ខ្យល់ចេញបាន​នៅ​ពេលនោះ​ទេ។ ប្រពន្ធដឹងថា​ គ្រូពេទ្យមិនអាច​ធ្វើ​ដូចនាងសុំទេ ប៉ុន្តែ​នាងនៅ​តែ​ទប់កំហឹងមិនបាន ទីបំផុតសម្រេចចិត្តប្រើមធ្យោបាយចុងក្រោយ គឺបដិសេធមិនចុះហត្ថលេខាលើឯកសារដែលយល់ព្រម ក្នុងការព្យាបាលឡើយ។

តែទោះជាយ៉ាងណា របាយការណ៍បានបង្ហាញថា ​ក្រោយមក​ក្រុមគ្រូពេទ្យបានជួបជាមួយសាច់ញាតិផ្សេងទៀត​របស់អ្នកជំងឺ ដែលបានមកដល់មន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់​ដើម្បីចុះហត្ថលេខា​លើ​ឯកសារយល់ព្រម​ធ្វើ​ការវះកាត់ជា​ចុងក្រោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×