ខេត្តមណ្ឌលគិរី៖ ប្រធានតំបន់ទេសភាពភាគខាងកើតរបស់អង្គការ WWF នៃប្រទេសកម្ពុជា លោប្រធានតំបន់ទេសភាពភាគខាងកើតរបស់អង្គការ WWF នៃប្រទេសកម្ពុជា លោក មូល ផាត បានកត់សម្គាល់ថា សត្វព្រៃគ្រប់ប្រភេទនៅខេត្តមណ្ឌលគិរី កំពុងតែប្រឈម នឹងការបាត់បង់យ៉ាងខ្លាំង ដោយសារតែមានការបរបាញ់ ដាក់អន្ទាក់ ជាពិសេសការកាប់បំផ្លាញ់ព្រៃឈើយ៉ាងរង្គាលនៅខេត្តមណ្ឌលគិរី កាលពីពេលកន្លងទៅ ដែលបានធ្វើឲ្យសត្វ ព្រៃគ្រប់ប្រភេទ បានបាត់បង់ជាបន្តបន្ទាប់។
លោក មូល ផាត ប្រធានគម្រោងអង្គការ WWF ខេត្តមណ្ឌលគិរី បានឲ្យដឹងថា គិតជាមធ្យមមានសត្វទន្សោងចំនួន២ក្បាលត្រូវបានសម្លាប់ក្នុងមួយថ្ងៃ ហើយបច្ចុប្បន្នសត្វខ្លាធំបានបាត់បង់វត្តមានឬអាចនិយាយបានថា ផុតពូជ ពីទឹកដីខេត្តមណ្ឌលគិរី ក្រោយឆ្នាំ២០០៧គេពុំឃើញមានវត្តមានខ្លាធំនោះទេ របាយការណ៏នេះមិនរាប់បញ្ចូលខេត្តដទៃក្នុងប្រទេសកម្ពុជា។
លោកបានថ្លែងកាលពីថ្ងៃ២២ ខែឧសាភា ឆ្នាំ២០១៨នៅក្នុងពិធី ទិវាទិវាជីវចម្រុះអន្តរជាតិលើកទី២ នៅអនុវិទ្យាល័យឆ្នែង ស្រុកកែវសីមា។
លោកបានឲ្យដឹងទៀតថា គិតជាមធ្យមមានសត្វទន្សោងចំនួន២ក្បាល ត្រូវបានសម្លាប់ក្នុងមួយថ្ងៃ ហើយបច្ចុប្បន្នសត្វខ្លាធំបានបាត់បង់វត្តមាន ឬអាចនិយាយបានថា ផុតពូជ។ លោកថាការជួញដូរព្រៃឈើ នៅតែបន្តមានក្នុងព្រៃកាពារ ហើយការកាប់ឈើនោះគឺផ្សារភ្ជាប់និងការបរបាញ់សត្វយកមកធ្វើចំណីអាហារ ដែលជាបញ្ហាប្រឈមផងដែរនិងការបាត់បង់សត្វព្រៃ។
ប្រធានគម្រោងតំបន់ទេសភាពខាងលើ បានគិតជាមុនកាលពីឆ្នាំ២០០៨ថា ការប្រើប្រាស់សាធាតុគីមីមិនមានការគ្រប់គ្រងត្រឹមត្រូវដែលប៉ះពាល់ដល់បរិស្ថាននោះនិងធ្វើអោយមានបញ្ហានៅថ្ងៃខាងមុខ។ ហើយអ្វីដែលលោកគិត គឺបានកើតឡើងមែន ជាក់ស្ដែងពលរដ្ឋនៅខេត្តក្រចេះ បានរងនូវការពុលស្លាប់ជាង១០នាក់ ក្រោយហូបទឹកដែលមានសាធាតុគីមីហូរចេញពីតំបន់ធ្វើអាជីវកម្មរ៉ែមាស។
លោក មូល ផាត ថា សម្រាប់អ្នកទេសចរណ៍ ក្រៅអំពីការទស្សនានូវប្រាសាទ អ្នកទេសចរណ៍ក៏ចាប់អារម្មណ៍ខ្លាំងណាស់ដែរលើការទស្សនាធនធាតិធម្មជាតិនិងសត្វព្រៃ ពិសេសគឺអំបូរសត្វខ្លាធំ ដែលតម្រូវអោយអ្នកកាពារសត្វព្រៃបន្តការស្វែងរកសត្វខ្លាធំនេះ និងបន្តសហការនាំយកខ្លានេះមកលែងនៅដែនជម្រកសត្វព្រៃស្រែពកនៅឆ្នាំ២០២២ខាងមុខដើម្បីស្ដារសត្វខ្លាធំឡើងវិញ។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ លើកឡើងថាក្នុងនាមក្រសួងបរិស្ថាន ដែលទទួលបន្ទុកអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវចម្រុះ។ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៌ដោយចីរភាព គឺបានរៀបចំអបអរសាទរទិវានេះ នៅខេត្តមណ្ឌលគិរី កោះកុង កំពង់ធំ កំពត កណ្តាល និងខេត្តសៀបរាប រួចហើយ។ ប្រធានមន្ទីរថា ទិវានេះ អង្គការសហប្រជាជាតិបានប្រកាសជាផ្លូវការជ្រើសយកថ្ងៃទី២២ ខែឧសភា សម្រាប់ប្រារព្ធទិវានេះរៀងរាល់ឆ្នាំតែម្តង ហើយសម្រាប់ខេត្តមណ្ឌលគិរីគឺលើកទី២។ លោកបញ្ជាក់ថាគោលបំណងនៃពិធី គឺដើម្បីបង្កើនចំណេះដឹង ហើយស្វែងយល់កាន់តែច្បាស់នូវតម្លៃជីវៈចម្រុះនូវថ្នាក់ជាតិ ថ្នាក់តំបន់និងសកល យ៉ាងខ្លាំង ដោយសារតែមានការបរបាញ់ ដាក់អន្ទាក់ ជាពិសេសការកាប់បំផ្លាញ់ព្រៃឈើយ៉ាងរង្គាលនៅខេត្តមណ្ឌលគិរី កាលពីពេលកន្លងទៅ ដែលបានធ្វើឲ្យសត្វ ព្រៃគ្រប់ប្រភេទ បានបាត់បង់ជាបន្តបន្ទាប់។
លោកមូល ផាត ប្រធានគម្រោងអង្គការ WWF ខេត្តមណ្ឌលគិរីបានឲ្យដឹងថា គិតជាមធ្យមមានសត្វទន្សោងចំនួន២ក្បាលត្រូវបានសម្លាប់ក្នុងមួយថ្ងៃ ហើយបច្ចុប្បន្នសត្វខ្លាធំបានបាត់បង់វត្តមានឬអាចនិយាយបានថា ផុតពូជ ពីទឹកដីខេត្តមណ្ឌលគិរី ក្រោយឆ្នាំ២០០៧ គេពុំឃើញមានវត្តមានខ្លាធំនោះទេ របាយការណ៏នេះមិនរាប់បញ្ចូលខេត្តដទៃក្នុងប្រទេសកម្ពុជា។
លោកបានថ្លែងកាលពីថ្ងៃ២២ខែឧសាភាឆ្នាំ២០១៨នៅក្នុងពិធី ទិវាទិវាជីវចម្រុះអន្តរជាតិលើកទី២ នៅអនុវិទ្យាល័យឆ្នែង ស្រុកកែវសីមា។
លោកបានឲ្យដឹងទៀតថា គិតជាមធ្យមមានសត្វទន្សោងចំនួន២ក្បាល ត្រូវបានសម្លាប់ក្នុងមួយថ្ងៃ ហើយបច្ចុប្បន្នសត្វខ្លាធំបានបាត់បង់វត្តមាន ឬអាចនិយាយបានថា ផុតពូជ។ លោកថាការជួញដូរព្រៃឈើ នៅតែបន្តមានក្នុងព្រៃកាពារ ហើយការកាប់ឈើនោះគឺផ្សារភ្ជាប់និងការបរបាញ់សត្វយកមកធ្វើចំណីអាហារ ដែលជាបញ្ហាប្រឈមផងដែរនិងការបាត់បង់សត្វព្រៃ។ ប្រធានគម្រោងតំបន់ទេសភាពខាងលើ បានគិតជាមុនកាលពីឆ្នាំ២០០៨ថា ការប្រើប្រាស់សាធាតុគីមីមិនមានការគ្រប់គ្រងត្រឹមត្រូវដែលប៉ះពាល់ដល់បរិស្ថាននោះនិងធ្វើអោយមានបញ្ហានៅថ្ងៃខាងមុខ។ ហើយអ្វីដែលលោកគិត គឺបានកើតឡើងមែន ជាក់ស្ដែងពលរដ្ឋនៅខេត្តក្រចេះ បានរងនូវការពុលស្លាប់ជាង១០នាក់ ក្រោយហូបទឹកដែលមានសាធាតុគីមីហូរចេញពីតំបន់ធ្វើអាជីវកម្មរ៉ែមាស។
លោក មូល ផាត ថា សម្រាប់អ្នកទេសចរណ៍ ក្រៅអំពីការទស្សនានូវប្រាសាទ អ្នកទេសចរណ៍ក៏ចាប់អារម្មណ៍ខ្លាំងណាស់ដែរលើការទស្សនាធនធាតិធម្មជាតិនិងសត្វព្រៃ ពិសេសគឺអំបូរសត្វខ្លាធំ ដែលតម្រូវអោយអ្នកកាពារសត្វព្រៃបន្តការស្វែងរកសត្វខ្លាធំនេះ និងបន្តសហការនាំយកខ្លានេះមកលែងនៅដែនជម្រកសត្វព្រៃស្រែពកនៅឆ្នាំ២០២២ខាងមុខ ដើម្បីស្ដារសត្វខ្លាធំឡើងវិញ។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ លើកឡើងថា ក្នុងនាមក្រសួងបរិស្ថាន ដែលទទួលបន្ទុកអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវចម្រុះ។ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៌ដោយចីរភាព គឺបានរៀបចំអបអរសាទរទិវានេះ នៅខេត្តមណ្ឌលគិរី កោះកុង កំពង់ធំ កំពត កណ្តាល និងខេត្តសៀបរាប រួចហើយ។ ប្រធានមន្ទីរថា ទិវានេះ អង្គការសហប្រជាជាតិបានប្រកាសជាផ្លូវការជ្រើសយកថ្ងៃទី២២ខែឧសភា សម្រាប់ប្រារព្ធទិវានេះរៀងរាល់ឆ្នាំតែម្តង ហើយសម្រាប់ខេត្តមណ្ឌលគិរីគឺលើកទី២។
លោកបញ្ជាក់ថាគោលបំណងនៃពិធី គឺដើម្បីបង្កើនចំណេះដឹង ហើយស្វែងយល់កាន់តែច្បាស់នូវតម្លៃជីវៈចម្រុះនូវថ្នាក់ជាតិ ថ្នាក់តំបន់និងសកល៕ ដោយ៖ សមុទ្រឈើ