Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ឃ្លាំង​ទ្រព្យ​អាយុកាល ៣០០​ឆ្នាំ មាន​តម្លៃ​សរុប ១៧ ពាន់​លាន​ដុល្លារ​

​ក្រៅពី​កាក់​លុយ​ពេ​សូ ធ្វើ​អំពី​មាស​ចំនួន ១១​លាន​កាក់ នាវា San Jose នៅ​មាន​ត្បូងថ្ម​មានតម្លៃ​ចំនួន ១១៦​កេស និង​មាស​ស​ប្រមាណ ២​តោន ។ នាវា​មួយ​បាន​លេច​នៅ​តំបន់​សមុទ្រ Caribbean នា​ប្រទេស​កូ​ឡំប៊ី ត្រូវបាន​រកឃើញ ហើយ​បើ​តាម​ការប៉ាន់ស្មាន​ជំហាន​ដំបូង​នោះ តម្លៃ​នៃ​ទ្រព្យសម្បត្តិ​នៅលើ​នាវា​នេះ មាន​ប្រមាណ​ដល់​ទៅ ១៧ ពាន់​លាន​ដុល្លារ ។​

​គេ​ស្រាវជ្រាវ​ដឹងថា នាវា​ឈ្មោះ San Jose នេះ ជា​នាវា​ដែល​ត្រូវបាន​កងទ័ពជើងទឹក​ភូមិន្ទ​អង់គ្លេស​វាយ​ពន្លិច​មុន​នេះ​ប្រមាណ ៣០០​ឆ្នាំ ហើយ​ដំណើរការ​នៃ​ការរុករក តម្រុយ​របស់​វា ហាក់​ឈានដល់​ភាពទាល់ច្រក និង​ទើប​ត្រូវ​រក​ឃើញ​ប៉ុន្មាន​ខែ​កន្លង​ទៅ​ថ្មីៗ​នេះ ។​

​ប្រធានាធិបតីកូឡំ​ប៊ី Juan Manuel Santos បាន​ប្រកាស​អំពី​លទ្ធផល​នៃ​ការស្វែងរក​នេះ ហើយ​លោក​សង្កត់ធ្ងន់​ថា ៖ “​វា​បាន​រំសាយ​អស់​នូវ​ការមន្ទិលសង្ស័យ​មុននេះ​ជុំវិញ​វត្តមាន​របស់​វា​” ។​

​គំនូរ​បង្ហាញ​រូបភាព​នៃ​សមរភូមិ​លើ​សមុទ្រ​នៅ​ជិត​កំពង់ផែ Cartagena ទីតាំង​ជាក់ស្តែង​នៃ​នាវា​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កូ​ឡំប៊ី​ចាត់ទុក​ជា​អាថ៌កំបាំង​ជាតិ ហេតុនេះ​វា​ពុំ​ត្រូវបាន​ទម្លាយ​ចេញ​ឡើយ ។ ប្រធានាធិបតីកូឡំ​ប៊ី គ្រាន់តែ​ប្រាប់​ថា នាវា​បច្ចុប្បន្ន​ស្ថិតក្នុង​តំបន់​សមុទ្រ Caribbean ជិត​កំពង់ផែ Cartagena ត្រូវបាន​គេ​វាយ​ពន្លិច​នៅ​ថ្ងៃ​ទី ៨ ខែមិថុនា ឆ្នាំ ១៧០៨ ។​

​ប្រវត្តិ​នៃ​ការរកឃើញ​នាវា San Jose ដែល​មាន​ផ្ទុក​កំណប់ទ្រព្យ​ដល់​ទៅ ១៧ ពាន់​លាន​ដុល្លារ អាស្រ័យ​ដោយ​ប្រវត្តិ​ដ៏​ស្មុគស្មាញ​ក្នុង​ការរុករក​វា ប្រាកដ​ណាស់​នឹងមាន​ជម្លោះ​ផ្លូវច្បាប់​ដ៏​ធំ​មួយ​នឹង​ផ្ទុះឡើង រវាង​អាមេរិក និង​កូ​ឡំប៊ី ព្រោះតែ​មុននេះ ក្រុមហ៊ុន​ស្តារ​នាវា​សមុទ្រ​របស់​អា​មេរិក មានឈ្មោះ​ថា Sea Search Armada (SSA) ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​ប្រាក់រង្វាន់ ៣៥% នៃ​តម្លៃ​កំណប់ទ្រព្យ​សរុប ប្រសិន​បើ​ពួកគេ​ទទួលបាន​ជោគជ័យ​ក្នុង​ការកំណត់​ទីតាំងរ​បស់​នាវា San Jose ។​

​ប៉ុន្តែ SSA ថ្វីបើ​កំណត់​ទីតាំង​របស់​នាវា​នេះ ប៉ុន្តែ​ពួកគេ​ពុំ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​ពី​កន្លែង​ជាក់លាក់​របស់​នាវា​នេះ​។ ក្រោយមក​តាមរយៈ​ទិន្នន័យ​របស់ SSA ក្រុម​អ្នក​បុរាណ​វិ​ទូកូ​ឡំប៊ី បាន​រកឃើញ​ទីតាំង​ពិតប្រាកដ​នៃ​នាវា​នេះ កាលពី​ចុង​ឆ្នាំ​ទៅ ហើយ​ទើប​ប្រកាស​ជា​សាធារណៈ​នៅពេល​ថ្មីៗ​នេះ ។​

​រូបភាព​ថត​បាន​នៅ​តំបន់​រកឃើញ​នាវា San Jose ទន្ទឹម​នោះ​នៅមាន ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​អេស្បាញ ដោយហេតុ​ថា ដើម​កំណត់​នៃ​នាវា​នេះ​ក្នុង​ប្រវត្តិសាស្ត្រ​បាន​ដឹក​កំណប់ទ្រព្យ​ចេញពី​ប្រទេស​គេ ។ ពិត​ណាស់​អេ​ស្ប៉ា​ញ ប្រាកដជា​មិន​បណ្តោយ​ឲ្យ​ទ្រព្យសម្បត្តិ​ទាំងនោះ​ដែល​មួយ​ផ្នែក​ជា​របស់​គេ​បាន​ទៅ​កូ​ឡំប៊ី​តែម្នាក់ឯង​ឡើយ ។

​នាវា San Jose ត្រូវបាន​ដាក់​ចុះ​ទឹក​នៅ​ឆ្នាំ ១៦៩៦ ដោយ​មាន​នាវិក ៥០០​នាក់ ហើយ​ក្នុង​ពេល​ធ្វើដំណើរ​វា​បាន​ត្រូវ​កង​នាវា​ជើង​ទឹក​អង់គ្លេស លួច​វាយឆ្មក់​នៅ​ឆ្នាំ ១៧០៨ ។

​បើ​តាម​ចំនួន​កំណប់ទ្រព្យ​ដូច​ពោល​ខាងលើ​ដូច​មានចែង​ទុក​ក្នុង​ប្រវត្តិសាស្ត្រ នោះ​ក្នុង​ខ្មោច​នាវា San Jose នឹង​ក្លាយជា​កំណប់ទ្រព្យ​បុរាណ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មួយទៀត ៕ ចន្ទ្រា​

×