Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស្ចារ្យ​ណាស់! ក្មេងស្រី​អាយុ ៧ ឆ្នាំ បំបែក​ឯកត្តកម្ម Guinness ជិះ​ស្គី​ក្រាប​ក្រោម​រថយន្ត ២០ គ្រឿង ក្នុងរយៈពេល​ត្រឹមតែ…

Deshna Nahar ក្មេងស្រីអាយុ ៧ ឆ្នាំ មកពីប្រទេសឥណ្ឌា បានបំបែកឯតទគ្គកម្មពិភពលោក Guinness សម្រាប់ “ការជិះស្គីក្រាប” ក្រោមរថយន្ត ២០ គ្រឿង ក្នុងរយៈពេល ១៣.៧៤ វិនាទី។

សៀវភៅកំណត់ត្រាពិភពលោក Guinness បានបញ្ជាក់ថា Deshna Nahar បានបំបែកកំណត់ត្រាជាមួយនឹងសមត្ថភាពនៃការជិះស្គី ក្រាបក្រោមរថយន្តរហូតទៅដល់ ២០ គ្រឿង ក្នុងរយៈពេលដ៏ខ្លីបំផុត។

ការសម្តែងបំបែកឯតទគ្គកម្មដ៏អស្ចារ្យនេះ បានធ្វើឡើងនៅក្នុងចំណតរថយន្តនៃទីក្រុង Clover Plaza ប្រទេសឥណ្ឌា ក្នុងវត្តមានរបស់គណៈកម្មការវិនិច្ឆ័យ ៣នាក់ មកពី Guinness World Records។

តំណាងបីនាក់មកពី Rajkot, Ahmedabad និង Delhi ក៏បានចូលរួមពិនិត្យ ថាតើក្មេងស្រីនេះបានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់ដូចជាកម្រិតកាយសម្បទា ចម្ងាយជាន់ ទីជម្រាល ចម្ងាយយានយន្ត សុវត្ថិភាព…។

ឪពុករបស់ Nahar បាននិយាយថា “នាងបានរកឃើញការស្រលាញ់របស់នាង ក្នុងការជិះស្គីលើទឹកកកតាំងពីតូច។ នាងបានរៀនជិះស្គីរយៈពេលពីរឆ្នាំ ហើយបានហាត់ជាប្រចាំ។ គ្រូបង្វឹករបស់នាងបានផ្តល់ការគាំទ្រយ៉ាងច្រើនដល់ Deshna Nahar ក្នុងអំឡុងពេលហាត់ដើម្បីបំបែកកំណត់ត្រានេះ។

Nahar បានចូលរួមក្នុងការប្រកួតជាច្រើននៅទូទាំងប្រទេស ហើយទទួលបានវិញ្ញាបនបត្រប្រហែល ១៦ និងមេដាយចំនួន ៤០ នៅក្នុងការប្រកួតជិះស្គីលើទឹកកកផ្សេងៗគ្នា។

គួរបញ្ជាក់ថា ឯតទគ្គកម្មមុន​ត្រូវបានធ្វើឡើងដោយក្មេងស្រីអាយុ ​១៣ ​ឆ្នាំ​មកពីប្រទេសចិន​ដោយប្រើ​ថិរវេលា ​១៤.១៥ ​វិនាទី​ក្នុងឆ្នាំ​២០១៥៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×