វីដេអូ TikTok មួយ ដែលកំពុងរីករាល បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងរំភើបអៀនជំនួសខ្លាំងតែម្តង ចំពោះសំណើរសុំរៀបការរបស់បុរសម្នាក់ ទៅកាន់សង្សាររបស់ខ្លួនជាកម្មការិនី នៅទីធ្លាដ៏សាមញ្ញ នៃរោងចក្ររបស់នាង។
នេះបើតាមគណនី TikTok មានឈ្មោះថា @golf012345678910 បានរៀបរាប់ឲ្យដឹងថា នេះជាឃ្លីបនៃបរិយាកាសសំណើអាពាហ៍ពិពាហ៍ដ៏សាមញ្ញមួយ របស់បុរសម្នាក់ដែលបានធ្វើឲ្យសង្សារភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង ដោយគាត់បានលុតជង្គង់នៅតាមផ្លូវមុខរោងចក្រមិនឲ្យមិត្តស្រីដឹងមុននោះទេ។
នៅក្នុងឃ្លីប អាចមើលឃើញថា កន្លែងនោះគឺធម្មតា ហើយមិនបានរៀបចំកន្លែងពិសេសណាមួយទេ។ បុរសនោះបានរៀបចំផ្កា និងចិញ្ចៀនមួយ មុនពេលចូលទៅ Surprise លុតជង្គង់សុំសង្សារនៅតាមផ្លូវ ស្ថិតនៅមុខរោងចក្រក្នុងតំបន់ Bang Sao Thong ខេត្ត Samut Prakan។
ខណៈពេលនោះ នារីជាសង្សារ នាងពិតជាមានការខ្មាសអៀនយ៉ាងខ្លាំង ព្រោះតែនាងមិននឹកស្មានថា មិត្តប្រុសនឹងអាចធ្វើរឿងដល់ថ្នាក់នោះទេ។ តែទោះយ៉ាងណា បន្ទាប់លុតជង្គង់ជូនផ្កា និងចិញ្ចៀនបញ្ចាំចិត្តរួច បុរសរូបនោះក៏បានក្រោកឈរឱប និងគៀកកើយមិត្តស្រីយ៉ាងកក់ក្តៅ។
ជាមួយទិដ្ឋភាពដ៏រំភើបនេះ ឃើញថាបានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតជាច្រើនចូលរួមអបអរសាទរស្នេហារបស់អ្នកទាំងពីរយ៉ាងខ្លាំង និងចាត់ទុកថាជាសំណើររៀបការដ៏អស្ចារ្យ និងសាមញ្ញបំផុតនេះ គឺកូនក្រមុំ នាងពិតជាស្រលាញ់ និងពេញចិត្តណាស់!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




@golf012345678910 ดีใจกับพี่ทั้ง2คนครับผม ฮักกันแพงกันตลอดไปครับ#ขึ้นฟีดเถอะ ♬ เสียงต้นฉบับ – หน่อง วัชรพงษ์