Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូគីមថេង សុតធីតា ទម្លាយរូបចាស់ មុនក្លាយជារាជិនីមកុដលំដាប់ប្រទេស

spot_img

ភ្នំពេញ ៖ អ្នកលេងបណ្តាញសង្គមបាន ភ្ញាក់ព្រឺតគ្រប់គ្នាតែម្តងនៅពេល ដែលមានការ បើកបង្ហាញរូបថតចាស់កាលមិនទាន់ចូលវិស័យសិល្បៈ។ កញ្ញាសុតធីតា មិនញញើតនឹងការបង្ហោះរូបថតនោះទេ ដោយសារតែយល់ថា ធម្មជាតិសម្រស់របស់មនុស្ស មានការប្រែប្រួលទៅតាម អាយុកាល។ សំខាន់មើលហើយខុសគ្នាដាច់ដូចមនុស្ស២នាក់ ចំណាំមិនចង់បាន។

ក្រោយបង្ហាញរូបភាពសិចស៊ីថ្មីៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក ប៉ូ គីមថេងសុតធីតា MGC2021 (Miss Grand Cambodia 2021) បានទម្លាយរូបភាពចាស់មុនចូលរួមប្រកួត ដោយនាងបានភ្ជាប់ជាមួយសារចាត់ដោតប៉ុន្មាន ជាការលើកទឹកចិត្តដល់នារីៗ។
ប៉ូ គីមថេងសុតធីតា បានរៀបរាប់ទាំងស្រុងថា ៖ «សារលើកទឹកចិត្តសំរាប់មិត្តនារីគ្រប់រូប Sothida Pokimtheng Official ជូនចំពោះបងប្អូនដែលហៅខ្ញុំថាស្តេចរាងស្អាត លើកលោកនេះមិនមានស្រីអាក្រក់ទេ មនុស្សស្រីទូទាំងពិភពលោកសុទ្ធតែជាស្រីស្អាត តែម្នាក់ៗមានភាពស្រស់ស្អាតរាងខ្លួនទៅតាមធម្មជាតិដែលផ្តល់ឲ្យ មិនមានអ្នកណាកើតមកស្អាតល្អគ្រប់១០ទេ »។

ម្ចាស់មកុដរូបនេះបានសង្កត់ធ្ងន់ថា «សំខាន់ខ្លួនអ្នកដែលជាម្ចាស់ខ្លួន ស្រលាញ់ខ្លួនបានកម្រិតណា ប្រឹងកែប្រែខ្លួនអ្នកបានកម្រិតណា ឆ្នៃខ្លួនអ្នកឲ្យមានតម្លៃទើបអ្នកដទៃត្រូវការ ចូលស្រលាញ់ខ្លួនឯងឲ្យបានច្រើនបំផុត មុននិងចង់អោយអ្នកដទៃស្រលាញ់អ្នកដែលជាខ្លួនអ្នក សម្រស់ពិតជាសំខាន់តែអ្វីដែលចាំបាច់បំផុតថែមទៀតនោះគឺសុខភាព »។

ការប្រឡងរដូវកាលថ្មី២០២២ នៅប្រទេសកម្ពុជា បាននិងកំពុងតែចាប់ផ្តើម បើកដំណើរការដោយ ធ្វើការបើកបង្ហាញបេក្ខភាព អោយសាធារណៈជនបានឃើញបណ្តើរៗ។ ទោះជាការប្រឡង ផ្ទុះឡើងនូវចំនុចខ្លះ លើបេក្ខភាពហង្ស សុរិយ៉ាន់ តំណាងខ្មែរក្រោម ក៍ឃើញថានៅតែផ្តើម ដាក់ផែនការអោយដល់គោលដៅ។រីណា រៀមច្បង ប៉ូគីម ថេងសុតធីតា ក៍មានភារៈក្នុងការតាមដានបេក្ខភាព និងចែករំលែកបទពិសោធន៍ អោយបេក្ខជន ។នាងក្លាយជាមេប្រយោគ ដ៍សំខាន់ក្នុងការដាក់ពិន្ទុដើម្បីស្វែងរកជើងខ្លាំងបន្តវេន ពីនាងហើយឆ្ពោះទៅឆាកអន្តរជាតិនាប្រទេសឥណ្ឌូនេស៊ីរៀបចំ។ មិនត្រឹមតែកម្ពុជានោះទេ ដែលចូលចិត្តសុតធីតា ក៏រុញឲ្យពលរដ្ឋថៃមួយចំនួន បានគាំទ្រនាងនិងចាត់ទុលថា ជាជើងខ្លាំងម្នាក់ដែរកាលប្រឡង៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×