Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ហៅការធ្វើសមយុទ្ធយោធាចិន ប្រឆាំងនឹង លោកស្រី ណេនស៊ី ប៉េឡូស៊ី គ្រាន់តែជាការឆ្លើយតបខឹងសម្បាមួយប៉ុណ្ណោះ

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ ការធ្វើដំណើរទៅបំពេញទស្សនកិច្ចរបស់កំពូលអ្នកនយោបាយរបស់សហរដ្ឋអាមេរិក នៅកោះតៃវ៉ាន់ បានធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង ហើយប្រកាសពីការធ្វើសមុទ្របន្ដទៀត ក្រោយពេលលោកស្រី ប្រធានសភា ចាកចេញពីដែនកោះមួយនេះ បន្ដដំណើរទៅកាន់កូរ៉េខាងត្បូង។

សារព័ត៌មាន និងទស្សនាវដ្ដីប្រចាំសប្ដាហ៍របស់សហរដ្ឋអាមេរិក Barron’s បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៣ ខែសីហា ថា មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប កាលពីថ្ងៃពុធ ទី៣ ខែសីហា បានហៅការធ្វើសមយុទ្ធយោធារបស់ប្រទេសចិន ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក លោកស្រី ណេនស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ ដោយមិនទទួលខុសត្រូវ និង បានព្រមាន អំពីគ្រោះថ្នាក់ នៃស្ថានការណ៍ដែលកំពុងរីករាលដាលឡើង។

លោក ចេក ស៊ុលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុសាធារណៈរបស់ជាតិថា «យើងជឿថា អ្វីដែលចិនកំពុងតែធ្វើ នៅទីនេះ គឺជាការមិនទទួលខុសត្រូវ»។

ក្រុងប៉េកាំង កាលពីថ្ងៃពុធ បានត្រៀមខ្លួន សម្រាប់សមយុទ្ធយោធាឡោមព័ទ្ធតៃវ៉ាន់ នៅក្នុងការសងសឹក ចំពោះដំណើរទស្សនកិច្ចរបស់លោក Pelosi ទៅកាន់កោះគ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលចិនចាត់ទុក ជាផ្នែកមួយ នៃទឹកដីរបស់ខ្លួន។

លោកស្រី ណេនស៊ី ប៉េឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានចាកចេញពីតៃវ៉ាន់ ក្រោយពេលលោកស្រី បានមកបំពេញទស្សនកិច្ច រយៈពេលខ្លី នៅលើដែនកោះ ដែលរដ្ឋាភិបាលក្រុងប៉េកាំង តែងតែចាត់ទុកជាអាណាខេត្តរបស់ចិន។ ដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់ដែនកោះមួយនេះ បានធ្វើឲ្យក្រុងប៉េកាំង ខឹងសម្បាយ៉ាងខ្លាំង។

ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់កំពូលអ្នកនយោបាយរបស់សហរដ្ឋអាមរិក នោះ ចិន បានប្រកាស អំពីការធ្វើសមយុទ្ធយោធា ដ៏មានសារៈសំខាន់ និង ចាំបាច់ រយៈពេល៥ថ្ងៃ ដោយនឹងចាប់ផ្ដើម ពីថ្ងៃព្រហស្បតិ៍ នេះ បន្ដទៅទៀត។

ដោយឡែក រដ្ឋាភិបាលតៃវ៉ាន់ បានអះអាងថា យន្ដហោះចម្បាំងរបស់ចិន ចំនួន២៧គ្រឿង បានហោះ ចូលមកក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន រួចជាស្រេចទៅហើយ។ ចំណែកក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃពុធ បានបញ្ជាក់ថា យន្ដហោះចម្បាំងរបស់ខ្លួន បានហោះហើរ តាមដានសកម្មភាពរយោធាចិន។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រសួងការពារជាតិតៃវ៉ាន់ បានបន្ថែមថា យន្តហោះ មិនស្គាល់ប្រភេទ ប្រហែល ជាយន្តហោះគ្មានមនុស្សបើកបរ បានហោះ ពីលើកោះគិនម៉ែន ( Kinmen) ដែលនៅឆ្ងាយ។ តៃវ៉ាន់ បានអះអាងថា យោធាបានបាញ់ភ្លើង ចេញពីយន្តហោះជាការព្រមាន និង រក្សានូវការប្រុងប្រយ័ត្ន។

ដោយឡែក ចិន បានបញ្ជាក់ថា ការធ្វើសមយុទ្ធយោធានេះ នឹងកើតឡើង នៅក្នុងដែនទឹកដ៏មមាញឹកបំផុតរបស់ពិភពលោក ហើយនឹងរាប់បញ្ចូល ទាំងការបាញ់គ្រាប់ពិត ចម្ងាយឆ្ងាយថែមទៀតផង។

តៃវ៉ាន់ បានស្នើឱ្យនាវានានា ស្វែងរកផ្លូវទឹកផ្សេងជំនួស សម្រាប់ការចៀស ចេញពីកន្លែងធ្វើសមយុទ្ធរបស់ចិន។ ជាមួយគ្នានេះដែរ ក្រុងតៃប៉ិ កំពុងតែចរចាជាមួយប្រទេសជិតខាង រួមមាន ជប៉ុន និង ហ្វីលីពីន ដើម្បីស្វែងរកផ្លូវអាកាសចរណ៍ជំនួសវិញ។

លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាក់ថា «ដែនកោះមួយនេះ កំពុងតែប្រឈមមុខនឹងការគំរាមកំហែង ដោយចេតនាផ្នែកយោធា»។

នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សានូវស្ងាប់ស្ងាត់នោះ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេស G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និង សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយអះអាងថា ការបង្កើននូវសកម្មភាពយោធារបស់ចិន បានប្រថុយនឹងអស្ថិរភាព នៅក្នុងតំបន់។ នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ ក៏បានបញ្ជាក់ទៀតថា «មិនមានហេតុផលត្រឹមត្រូវណាមួយ នៅក្នុងការប្រើដំណើរទស្សនកិច្ចរបស់លោកស្រី ប្រធានសភារបស់សហរដ្ឋអាមេរិក ធ្វើជាលេស សម្រាប់សកម្មភាពយោធាឈ្លានពាន នៅក្នុងច្រកសមុទ្រតៃវ៉ាន់នេះឡើយ។ វាជារឿងធម្មតា និងជាទម្លាប់ សម្រាប់សមាជិកសភា មកពីបណ្ដាប្រទេសរបស់យើង នៅក្នុងការធ្វើដំណើរ ជាលក្ខណៈអន្តរជាតិ»។

លោកស្រី ណានស៊ី ផែឡូស៊ី (Nancy Pelosi) ជាអ្នកនយោបាយជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរ ទៅបំពេញទស្សនកិច្ចជាលើកដំបូង នៅតៃវ៉ាន់ នៅក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។ នេះជាផ្នែកមួយ នៃដំណើរទស្សនកិច្ចរបស់មន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិក មកកាន់តំបន់អាស៊ី។ ចិនបានព្រមានដល់លោកស្រី មិនឲ្យធ្វើដំណើរ មកកាន់ដែនកោះមួយនេះ ដោយសារតែក្រុងប៉េកាំង តែងតែចាត់ទុក ជាដែនដីរបស់ខ្លួន។

ជាមួយនឹងការចោទប្រកាន់ដល់សហរដ្ឋអាមេរិក អំពី«ការរំលោភបំពាន លើអធិបតេយ្យភាពរបស់ប្រទេសចិន ក្រោមរូបភាពលទ្ធិប្រជាធិបតេយ្យនោះ លោក វ៉ាង យី (Wand Yi) រដ្ឋមន្រ្ដីក្រសួងការបរទេសចិន បានបញ្ជាក់ថា «អ្នកលេងភ្លើង នឹងមិនទទួលបានលទ្ធផលល្អនោះទេ ហើយអ្នកប្រមាថចិន ក៏នឹងត្រូវទទួលនូវទណ្ឌកម្ម ជាក់ជាមិនខានដែរ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយដំណើរទស្សនកិច្ចនេះ លោកស្រី Pelosi បានបញ្ជាក់ថា ចិនមិនអាច «រារាំងដល់មេដឹកនាំពិភពលោក ឬអ្នកណាម្នាក់ មិនឲ្យធ្វើដំណើរ មកកាន់កោះតៃវ៉ាន់ ព្រោះតែការគោរពលទ្ធិប្រជាធិបតេយ្យ ដែលកំពុងតែរីកចម្រើន សម្រាប់ការបង្ហាញ ពីជោគជ័យ និងការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង នៅក្នុងការបន្តកិច្ចសហប្រតិបត្តិការនេះឡើយ»។

ក្រោយពេលការចាកចេញពីកោះតៃវ៉ាន់ កាលពីថ្ងៃពុធ ទី៣ ខែសីហា នោះ លោកស្រី ណានស៊ី ផែឡូស៊ី បានធ្វើដំណើរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីជួបជាមួយនឹងសមភាគី នៃប្រទេស គឺលោក គីម ជិនផ្យូ (Kim Jin-pyo) ។ មេដឹកនាំសភាទាំង២ ប្រទេសនេះ ត្រូវគេរំពឹងថា នឹងពិភាក្សាគ្នា អំពីបញ្ហាសន្ដិសុខក្នុងតំបន់ កិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច និង បញ្ហាបម្រែបម្រួលអាកាសធាតុ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×