Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារ៉ាយ សក្ខិណា ចាប់ផ្តើមលេចវត្តមានសម្តែងជាថ្មី

spot_img

ភ្នំពេញ ៖ នៅទីបំផុតអ្នកនាង សារ៉ាយ សក្ខិណា បានបង្ហាញខ្លួនសម្តែងជាថ្មីឡើងវិញហើយ បន្ទាប់ពីបាត់វត្តមានអស់ប៉ុន្មានឆ្នាំ ក្រោយរៀបការមានគ្រួសារ។
វត្តមានសម្តែងជាថ្មីរបស់អ្នកនាង នាពេលនេះគឺជាការសម្រេចបំណង ក្រោយពេលនាងតែងមានចិត្តចង់ចូលរួមសម្តែងឡើងវិញ ក្រោយពេលមកស្រុកខ្មែរអស់ជាច្រើនខែមកនេះ។

សារ៉ាយ សក្ខិណា បានចូលរួមសម្តែងនៅក្នុងរឿងថ្មីដែលចាប់ដៃគូជាមួយតារាសម្តែងនាយ គ្រឿន ក្រោមកាផលិតពីផលិតកម្មLD។
ទស្សនិយភាពថ្មីសម្រាប់ សារ៉ាយ សក្ខិណា នាពេលនេះត្រូវបានគេរំពឹងថា ការសម្តែងរបស់នាងនឹងនៅតែទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកគាំទ្រ បើទោះបីជានាងបានខកខានពីការសម្តែងនេះមួយរយះក៏ដោយ។
សារ៉ាយ សក្ខិណា ធ្លាប់បានលើកឡើងថា នាងនៅតែស្រឡាញ់វិស័យសិល្បៈនេះដដែល បើទោះបីជានាងបានសាងគ្រួសារ និងចេញទៅរស់នៅក្រៅប្រទេសក៏ដោយ។

តារារូបនេះតែរំពឹងថា ប្រសិនបើមានឱកាសនាងចង់ចូលរួមសម្តែងជាថ្មី ដើម្បីទុកជាស្នាដៃបន្ថែម មុនពេលដែលនាងវិលទៅកាន់ក្រៅប្រទេសវិញ។
ជាការកត់សម្គាល់ សារ៉ាយ សក្ខិណា បានវិលត្រឡប់មកកាន់ស្រុកខ្មែរ ក្នុងគោលបំណងបើកមុខរបររកស៊ីផ្ទាល់ខ្លួនមួយចំនួន បន្ទាប់ពីនាងបានសាងជីវភាពថ្មីជាមួយស្វាមីលើទឹកដីអាមេរិកអស់ជាច្រើនមកនេះ។

ការមកកាន់ស្រុកខ្មែរអស់ជាច្រើនខែមកនេះ សារ៉ាយ សក្ខិណា នៅមិនទាន់លឺដំណឹងឡើងយន្តហោះទៅកាន់សហរដ្ឋអាមេរិកនៅពេលណានៅឡើយទេ។
ការខកខានមិនទាន់វិលទៅកាន់អាមេរិករបស់ សារ៉ាយ សក្ខិណា នាពេលនេះត្រូវបាននាងលើកឡើងថា នាងមិនទាន់អាចត្រឡប់ទៅវិញបានដោយសារនាងជាប់ដៃការងាររកស៊ី និងឲ្យកូនចូលរៀននៅស្រុកខ្មែរសិន។
នាង សារ៉ាយ សក្ខិណា បានលើកឡើងថា នាងនៅមិនទាន់វិលទៅអាមេរិកវិញនាពេលនេះ ដោយសារនាងត្រូវមានភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវបំពេញនៅស្រុកកំណើត។

នាងបញ្ជាក់ថា នៅក្នុងស្រុកនាងកំពុងតែពង្រឹងជំនួញផ្ទាល់ខ្លួនឲ្យបានរឹងមាំជាមុនសិន ហើយនាងក៏ត្រូវមានតួនាទីមើលថែកូនដែលត្រូវចូលរៀន នៅក្នុងស្រុកផងដែរ។
នាងបន្ថែមថា នាងចង់ឲ្យកូនៗចូលរៀននៅក្នុងស្រុក ដើម្បីឲ្យពួកគាត់ចេះភាសាខ្មែរ ព្រោះគាត់ជាកូនខ្មែរ ត្រូវចេះភាសាជាតិឲ្យបានច្បាស់។
ដោយឡែកនាងក៏មានគម្រោងនឹងចូលរួមថតភាពយន្តខ្នាតខ្លីជាបន្តបន្ទាប់ទៀតដែរ ដើម្បីកុំឲ្យទស្សនិកជន ជាពិសេសប្រិយមិត្តដែលគាំទ្ររូបនាងភ្លេចមុខ។

អ្នកនាង សារ៉ាយ សក្ខិណា បានវិលពីប្រទេសអាមេរិក មកលេងស្រុកកំណើត ដើម្បីជួបជុំ និងសួរសុខទុក្ខគ្រួសារ និងមិត្តភក្តិក្នុងសង្គមសិល្បៈដូចគ្នា។
ការមកស្រុកកំណើតរបស់នាងនាពេលនេះក៏មានវត្តមានស្វាមី និងកូនៗរបស់នាងមកជាមួយផងដែរ ដែលនោះជាហេតុធ្វើឲ្យនាងអាចស្នាក់នៅកម្ពុជារយៈពេលយូរ។
ចាប់តាំងពីមកស្នាក់នៅស្រុកកំណើត សារ៉ាយ សក្ខិណា បានឆ្លៀតពេលចូលរួមកម្មវិធីសិល្បៈនានា និងចូលរួមថតMV ថ្មីៗឲ្យផលិតកម្មក្នុងស្រុកផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×