Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនិស្ស័យ​ច្បាស់​ណាស់! មាន​ញាតិ​ញោម​ណា បាត់​ចិញ្ចៀន​ក្នុង​សម្លម្ជូរគ្រឿង​ទេ សូម​ម្ចាស់​ទៅ​យក​វិញ​ផង នៅ​វត្ត…

spot_img

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ពិតជាផ្ទុះការភ្ញាក់ផ្អើល និងអស់សំណើចយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបភាពប៉ុន្មានសន្លឹក ដែលព្រះសង្ឃមួយអង្គ លើកបង្ហាញចិញ្ចៀនមួយវង់ ចេញពីចានសម្ល ដោយមិនដឹងថាជារបស់ញាតិញោមពុទ្ធបរិសទចំណុះជើងវត្តរូបណាទេ ដែលបានច្រឡំដៃភ្លេចក្នុងចានសម្ល ខណៈប្រគេនចង្ហាន់ដាក់បាត។

នេះបើតាមព្រះសង្ឃដែលមានគណនីហ្វេសប៊ុកឈ្មោះ ពន្លឺ ប្រាជ្ញា បានបង្ហោះស្វែងរកម្ចាស់របស់យ៉ាងដូច្នេះថា៖ «មានញតិញោមណា បាត់ចិញ្ចៀនអត់ អាត្មាឆាន់ចង្ហាន់ថ្ងៃត្រង់ ក៏ឃើញនៅក្នុងសម្ល ញាតិញោមណាបាត់ សូមមកយកនៅវត្តព្រែកតូច»។

ក្រោយពីបានឃើញព្រះសង្ឃខាងលើ បានប្រកាសដំណឹងស្វែងរកម្ចាស់ចិញ្ចៀនបែបនេះ គ្រប់គ្នានៅក្នុងបណ្តញសង្គម បានចូលខមិនភ្ញាក់ផ្អើលព្រោងព្រាត ហើយក្នុងនោះអ្នកខ្លះក៏បានលេងសើចថា៖ «ឆាន់ទៅតេជគុណ ញោមគាត់វេរអោយដល់ប្តី, គុណម្ចាស់ឈ្នះរង្វាន់មាសពិតៗ, បែបភ្ជាប់និស្សយ័ហើយគុណម្ចាស់ សម្លម្ជូរគ្រឿងមានរង្វាន់ ហាសហា,…»។

រីឯខ្លះទៀត ក៏បានតាក់តែងជាកំណាព្យកាបឃ្លោង ទាក់ទងករណីចិញ្ចៀនបង្កប់ក្នុងចានសម្លព្រះសង្ឃយ៉ាងដូច្នេះថា «ផ្សងរកស្នេហ៏ពិត រកចិត្តស្មោះសចិញ្ជៀនមួយវង់ ផ្លុងក្នុងសម្លដើម្បីបន្ត បង្ករនិស្ស័យ ចិញ្ចៀនមាសស្នេហ៏ មិនប្រែក្រឡៃបានធ្លាក់ដល់ដៃ និស្ស័យអ្នកហើយ,​…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×