បងប្អូនស្រី ២នាក់ គឺ Sydney និង Sara Weiss រស់នៅរដ្ឋផេនស៊ីលវ៉ានៀ អាមេរិក មានសត្វឆ្កែចិញ្ចឹម Labrador អាយុ ៨ឆ្នាំ ដែលមានភាពរហ័សរហួន និងឈ្លាសវៃ ឈ្មោះថា Tiki ។ ថ្ងៃមួយ Tiki ស្រាប់តែមិនស៊ីចំណី ក្អួតចង្អោរ និងរាករូស ធ្វើឲ្យពួកនាងទាំង ២ បានបារម្ភជាខ្លាំង ។ Sydney និង Sara បាននាំឆ្កែទៅពេទ្យឲ្យជួបវេជ្ជបណ្ឌិតផ្នែកសត្វ ។
វេជ្ជបណ្ឌិត Hisham Ibrahim បានផ្តល់ថ្នាំឲ្យ Tiki ផឹក តែស្ថានភាពមិនធូរស្រាលសោះ ។ វេជ្ជបណ្ឌិតសម្រេចថតកាំរស្មី X ដើម្បីកំណត់ច្បាស់លាស់បញ្ហាដែល Tiki ជួបប្រទះ ហើយអ្វីដែលលេចឡើងលើអេក្រង់ធ្វើឲ្យលោក និងសហសេវិកស្រឡាំងកាំងស្មានមិនដល់ ។ ក្នុងពោះរបស់សត្វឆ្កែ Labrador នេះ មានរបស់ចម្លែកៗជាច្រើនត្រូវេញគួចចូលគ្នា ។
ក្រោយការវះកាត់អស់រយៈពេល ២ម៉ោង គេបានយកចេញនូវខោទ្រនាប់ស្ត្រី 8 ខោ ខ្សែចងសក់ចំនួន ៦២ បង់រុំរបួសមួយ និងកៅស៊ូ ៤ ខ្សែ ដែលទាំងអស់នេះជាមូលហេតុធ្វើឲ្យ Tiki ឈឺ ។
របស់ត្រូវបានយកចេញពីពោះឆ្កែ Tiki ។
Sara ឲ្យដឹងថា Tiki ឧស្សាហ៍ស៊ីរបស់របរផ្សេងៗ តែមិនគិតថា ស្ថានភាពបែរជាធ្ងន់ធ្ងរដូច្នេះ ព្រោះគិតថា វានឹងត្រូវបានកម្ចាត់ចេញពេលបន្ទោរបង់ ។ សំណាងណាស់ ដែលក្រោយការវះកាត់មានតែពីរនេះ Taki បានមានសុខភាពប្រសើរឡើងវិញ ៕ ចន្ទ្រា