Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេល​ឃើញ​រូប​បង្ហោះ​លើ​បណ្តាញ​សង្គម អម​ដោយ​ចំណងជើង​ថា “​កូនក្រមុំ​ឲ្យ​កូនបៅ​លើ​រថយន្ត ឆ្ពោះ​ទៅកាន់​ផ្ទះ​ខាង​ប្រុស​” នាងរង​ការរិះគន់​យ៉ាង​ចាស់ដៃ ប៉ុន្តែ​…

spot_img

មានកូន​មុន​រៀបការ​នៅ​ពេល​បច្ចុប្បន្ន​នេះ ស្ទើ​ក្លាយជា​រឿង​ធម្មតា ក្នុងសង្គម ព្រោះថា ប្រការ​សំខាន់​បំផុត​ដែល​យុវវ័យ​បច្ចុប្បន្ន​យល់​នោះ មង្គលការ​គ្រាន់តែ​ជា​បែបបទ​មួយ ចំណែក​បញ្ហា​ស្នូល វា​គឺជា​រឿង “​ស្នេហា​” ការចង​ជីវិត ២ ឲ្យទៅជា​១ ហើយ​ស្ថិតស្ថេរ ។ ក្រោយ​ពី​រូបភាព​នេះ​លេច​ឡើងលើ​បណ្តាញ​សង្គម អ្នកកាសែត​បាន​ធ្វើការ​ស្រាវជ្រាវ ទើប​ដឹងថា ស្ត្រី​ជា​ម្តាយ​ក្នុង​រូបភាព​នេះ កើត​នៅក្នុង​ឆ្នាំ ១៩៩៤ ហើយ​រូបភាព​នេះ ត្រូវ​បាន​ថត​ពេល​នាង​ត្រៀម​រៀបចំ​មង្គលការ ។ រី​ឯ​ក្មេងស្រី​តូច​ដែល​នាង​បំ​បៅដោះ​ក្នុង​រូប គឺជា​កូនស្រី​បង្កើត​របស់​នាង អ្នក​ទាំង​ពីរ បាន​ចុះ​អេតាស៊ី​វិល ២​ឆ្នាំ​ហើយ ហើយ​រហូត​ដល់​កូនស្រី​អាយុ​ជាង ១​ឆ្នាំ ទើប​ពួកគេ​អាច​រៀបចំ​មង្គល​ការបា​ន ។

ស្ថិតនៅ​ខាងក្រោយ​រូបភាព​នោះ វា​ជា​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្តមួយ​របស់​ស្ត្រី​ជា​ម្តាយ ។​

នាង​បាន​ប្រាប់​អ្នកកាសែត​ថា នាង​នឹង​ស្វាមី​នាង​បាន​ស្គាល់​គ្នា​ពេល​នាង​រៀន​នៅ​មហាវិទ្យាល័យ រីឯ​ប្តី​នាង​គឺជា​ជាងកាត់សក់ ដែល​បើក​ហាង​មួយ​នៅ​ក្បែរ​សាលារៀន​នោះ នៅ​ឆ្នាំ ២០១៤ អ្នក​ទាំង​ពីរ​បាន​ចាប់ផ្តើម​ស្គាល់គ្នា ស្វែង​យល់​គ្នា រួច​នៅ​ឆ្នាំ ២០១៦ គេ​ទាំង​ពីរ​បាន​ទៅ​ចុះ​អេតាស៊ី​វិល​បាន​ក្លាយទៅជា​ប្តី​ប្រពន្ធ “​ស្របច្បាប់​” រួច​នាង​ក៏​មានគភ៌​។​

​អ្នក​កំដរ​អាពាហ៍ពិពាហ៍​ម្តាយ​ឪពុក​គួរ​ឲ្យ​ស្រឡាញ់ ។ ព្រោះតែ​ជំនឿ ទើប ២​ឆ្នាំក្រោយ នាង​អាច​រៀប​ការ​បាន ។​

​នាង​បន្ត​រៀបរាប់​ពី​មូលហេតុ គួរឲ្យ​អាណិត​ថា ៖ ខ្ញុំ​មាន​បងប្អូន​ស្រី ៤​នាក់ នៅ​ឆ្នាំ ២០១៥ ពេល​ខ្ញុំ​គិត​រឿង​រៀបការ​នោះ បងស្រី​របស់​ខ្ញុំ​ក៏​មាន​គេ​ចូល​ដណ្តឹង រួច​រៀបការ​តែម្តង ។ ឪពុកម្តាយ​ខ្ញុំ​ដែល​ងប់​លើ​ជំនឿ​ហួសហេតុ មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​រៀបការ​ជា​ដាច់ខាត មិនដឹង​ធ្វើ​បែបណា ពួក​ខ្ញុំ​ក៏​ទៅ​ចុះ​អេតាស៊ី​វិល ហើយ​គិត​ថា​នឹង​រៀបការ​នៅ​ឆ្នាំក្រោយ ប៉ុន្តែ​ពេលនោះ​ដល់​វេន​បងស្រី​ទី ២ របស់​ខ្ញុំ​ក៏​មាន​គេ​ចូល​ដណ្តឹង​រួច​រៀបការ ហេតុនេះ​ពួកយើង “​ខាត​ពេល​” មួយ​ឆ្នាំ​ទៀត ។ ចុង​ក្រោយ​នៅ​ឆ្នាំ​នេះ​ទើប​ពួក​ខ្ញុំ​អាច​រៀប​ការ​បាន ពេល​ដែល​កូនស្រី​របស់​ខ្ញុំ​មាន​អាយុ​ជាង ១​ឆ្នាំ​ទៅ​ហើយ ។​

​សួរថា តើ​ខ្ញុំ​ខុស​អ្វី ? បែប​នេះ​ហើយ​នៅ​ថ្ងៃ​រៀបការ ខ្ញុំ​ត្រូវ​រង​ពាក្យ​ចរចា​ម​អារាម​អេចអូច ពេបជ្រាយ​ពី​សំណាក់​អ្នក​ជិតខាង និង​សាច់ញាតិ ។​

​ខ្ញុំ​បង្ហោះ​រូបភាព​នេះ បំណង​សួរថា តើ​ពួក​ខ្ញុំ​មាន​អ្វី​ខុស បានជា​រង​ការ​ម៉ាក់​ងាយ​បែបនេះ​? ។ ចំពោះ​ពួក​យើង ដំបូង​ឡើយ​អាពាហ៍ពិពាហ៍​ពិតជា​រឿង​សំខាន់​ណាស់ ប៉ុន្តែ​អ្វីៗ​ដូច​រ៉ាយរ៉ាប់​ខាងលើ​បាន​រារាំង​ពួកយើង ។​

​ទោះយ៉ាងណា នាង​និយាយថា នាង​នឹង​ស្វាមី​បាន​រៀបការ​នៅពេលដែល​មាន​នូវ​ចំណងដៃ​ដ៏​ធំ​បំផុត​មួយ​សម្រាប់​អះអាង​ពី​ស្នេហា​ពិត​រវាង​យើង​ទាំងពីរ ។

​ការចុះ​អេតាស៊ី​វិល វា​បាន​បញ្ជាក់ថា យើង​ជា​ប្តី​ប្រពន្ធ​ត្រឹមត្រូវ​ចំពោះ​មុខ​ច្បាប់ ហើយ​ពេលនេះ​មង្គលការ​គ្រាន់តែ​ជា​រឿង​បង្គ្រប់កិច្ច​ចំពោះ​ក្រុមគ្រួសារ​សាច់ញាតិ​តែប៉ុណ្ណោះ ។ សុភមង្គល​គឺ​ប្តី​ប្រពន្ធ​របស់​យើង​ជា​អ្នក​បង្កើត​ឡើង ហើយ​ក្នុង​ទំនាក់ទំនង​នេះ វា​ពិតជា​គ្មាន​អ្វី​ខុស កុំ​ថា​ឡើយ​ខ្ញុំ​មាន​កូនស្រី​តែ​ម្នាក់​នោះ ៕ ចន្ទ្រា​

spot_img
×