Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភាសហរដ្ឋអាមេរិក បោះឆ្នោតគាំទ្រហ្វាំងឡង់ដ៍ និងស៊ុយអែត ចូលណាតូ

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការការផ្ទុះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នោះមក ធ្វើឲ្យប្រទេសហ្វាំងឡង់ដ៍ និង ស៊ុយអែត ងាយចេញពីគោលនយោបាយនូវអព្យាក្រឹតភាពរបស់ខ្លួន ដែលប្រកាន់ខ្ជាប់ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនោះចោល ងាកមកសុំចូលរួមរស់ជាមួយអង្គការណាតូ ហើយនៅពេលនេះដែរ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ក៏បានបើកផ្លូវដល់ប្រទេសអឺរ៉ុបខាងជើងទាំង២នេះ ចូលរួមជាមួយអង្គការយោធាដ៏មានឥទ្ធិពលបំផុត នៅលើពិភពលោកមួយនេះ។

សារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ថា សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានបោះឆ្នោតអនុម័តដ៏ច្រើនលើសលុបបំផុត មិនធ្លាប់មាន គាំទ្រដល់ប្រទេសហ្វាំងឡង់ដ៍ និង ស៊ុយអែត ចូលជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាន់ ណាតូ (NATO តាមភាសាអង់គ្លេស និង OTAN តាមភាសាបារាំង)។ ការបោះឆ្នោត នៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក នោះ ទទួលបានសំឡេងគាំទ្រ ចំនួន៩៥ ទល់នឹង១សំឡេងជំទាស់។ នេះជាការគាំទ្រផ្ដល់សច្ចាប័នលើឯកសារចូលជាសមាជិកណាតូ សម្រាប់ប្រទេសទាំង២។ សំឡេងគាំទ្រនេះ គឺលើសពីសំឡេងគាំទ្រ ២ភាគ៣ ឬស្មើនឹង ៦៧សំឡេង ដែលត្រូវការជាចាំបាច់ នៅក្នុងអនុម័តឯកសារនេះ។

ជាមួយគ្នានេះដែរ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានបង្ហាញការគាំទ្រ លើការបោះឆ្នោតនេះផងដែរ។ លោក ប្រធានាធិបតី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ការបោះឆ្នោត ជាប្រវត្តិសាស្ត្រ ក៏ជាការបញ្ជូនសារយ៉ាងសំខាន់មួយ សម្រាប់ការប្ដេជ្ញាចិត្ត ឥតងាករេ មកពីគណបក្សទាំង២របស់សហរដ្ឋអាមេរិក ដល់ណាតូ និងការធានារបស់យើង សម្រាប់សម្ពន្ធមិត្តរបស់យើង នៅក្នុងការត្រៀមលក្ខណៈ ប្រឈមមុខនឹងបញ្ហាទាំងឡាយ ទាំងនៅក្នុងពេលបច្ចុប្បន្ន និង ទៅថ្ងៃខាងមុខ»។

ប្រទេសហ្វាំងឡង់ និង ស៊ុយអែត បានដាក់ពាក្យ សុំចូលសមាជិករបស់អង្គការណាតូ កាលពីខែឧសភា ដោយសារការព្រួយបារម្ភ អំពីបញ្ហាសន្តិសុខរបស់ប្រទេសជាតិ ក្រោយពេលរុស្ស៉ីបានចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន។ ប្រទេសទាំង២ អាចចូលជាសមាជិករបស់អង្គការយោធាកំពូលរបស់ពិភពលោកនេះបាន ត្រូវតែទទួលបានការធ្វើសច្ចាប័ន ពីសភា នៃប្រទេសជាសមាជិកទាំងអស់ លើឯកសារសុំសូមជ សមាជិក។ ការផ្ដល់សច្ចាប័ននេះ អាចនឹងចំណាយពេលយ៉ាងហោច ក៏រយៈពេល១ឆ្នាំផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×