ទោះមិនមែនជាមនុស្សប្រុសក៏ដោយ តែក៏នារីៗយើង មានដុះរោមក្លៀកដូចមនុស្សប្រុសដែរ ហើយអ្នកខ្លះ ថែមទាំងខ្ជិលកោរចេញទៀតផង ដូច្នេះពេលនេះ ចង់ប្រាប់ថា បើសិនជាខ្ជិលកោររោមក្លៀក ខាងក្រោមនេះ គឺរឿងយ៉ាប់ៗមួយចំនួន ដែលនារីៗខ្ជិលកោររាមក្លៀកទាំងឡាយ ច្បាស់ជាត្រូវជួបមិនខាន...
១. អ្នកណាៗ ក៏សម្លឹងមើលអ្នកដែរ
ប្រាកដហើយ...ព្រោះគ្មានស្រីៗឯណា គេទុករោមក្លៀក ឱ្យវែងដល់ថ្នាក់ហ្នឹងទេ?! ហើយបើអ្នកចេញទៅក្រៅ ទាំងមានរោមក្លៀកវែងៗអ៊ីចឹងនោះ វាមិនមែនជារឿងចម្លែកទេ ដែលអ្នកណាៗ ក៏គេបែរមកសម្លក់សម្លឹងមើលអ្នកដែរនោះ ព្រោះអ្នកដទៃគេនឹងគិតថា អ្នកជាមនុស្សកខ្វក់ មិនចេះមើលថែទាំខ្លួន ហើយបើពេលនៅជិតផង អាចនឹងមានក្លិនមិនល្អ នាំឱ្យចង់ខ្យល់គទៀតផង (អូ ម៉ាយ ហ្កដ! ភ្លីស...កោរចេញទៅ)។
២. ជួបនឹងក្លិនខាៗ មិនស្រស់ស្រាយ
រោមក្លៀកដែលវែង នឹងធ្វើឱ្យការថែទាំសម្អាត កាន់តែពិបាកឡើង ដល់ពេលនោះ វានឹងមានក្លិនមិនល្អ កើតឡើងយ៉ាងពិតប្រាកដ ហើយអាចនឹងគ្មាននរណាចង់ចូលទៅក្បែរ ក៏អាចថាបានដែរ (ឃើញនៅ? ថា មិនល្អទេ...)។
៣. គិតច្រើន មុននឹងរើសខោអាវមកស្លៀក
បើខ្ជិល មិនព្រមកោររោមក្លៀកចេញសោះនោះ ប្រហែលជាលែងបានពាក់អាវដៃខ្លី អាវវៀលក្លៀក ឬក៏អាវអត់ដៃស្អាតៗហើយមើលទៅ ព្រោះប្រហែលជាគ្មានអ្នកណា គេចង់ឃើញនារីណាដែលស្លៀកពាក់ស្អាតៗ តែពេលលើកដៃឡើង មានតែរោមក្លៀកវែងៗ ឡើងស្រមាមនោះទេ។ ដូច្នេះ វិធីដែលល្អបំផុត គឺទុកសម្លៀកបំពាក់ទាំងនោះស្លៀក ពេលកោររោមក្លៀកចេញរួចហើយវិញប្រសើរជាង (ឃើញនៅ? ខានបានស្អាតអស់...)។
ខ្លួនជាស្រី យ៉ាងណាៗ ក៏មិនគួរទុករោមក្លៀកដែរ ដូច្នេះ បើអ្នកណាស្រឡាញ់ និងចូលចិត្តទុករោមក្លៀកវែងៗ បែបនារីបរទេសនោះ ក៏សូមឱ្យគិតឡើងវិញថា វាមិនស័ក្តិសមនឹងមនុស្សស្រីស្រុកយើងទេ ព្រោះធាតុអាកាសក្តៅ វានឹងធ្វើឱ្យបែកញើសច្រើន និងមានក្លិនមិនល្អ ហើយសូមជឿចុះថា គ្មានបុរសណា គេចូលចិត្តបែបហ្នឹងទេ...(ជឿទៅ ហើយកុំចង់សាកអី)៕