Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ឥណ្ឌា​អាយុ ៦២ ឆ្នាំ មិន​ងូតទឹក​ជា​ង ២២ ឆ្នាំ ព្រោះ​តែរក្សា​ពាក្យ​ស.ច្ចា​ ដោយសារ​មូលហេតុ​មួយ​នេះ…

spot_img

បុរសអាយុ ៦២ ឆ្នាំម្នាក់ មកពី Bihar ប្រទេសឥណ្ឌា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងប្រទេសកំណើតរបស់គាត់ បន្ទាប់ពីត្រូវបានគេបញ្ចេញឲ្យដឹងថា គាត់មិនបានងូតទឹកអស់រយៈពេលជាង ២ ទសវត្សរ៍មកហើយ។

លោក Dharamdev Ram បានកំពុងល្បីល្បាញនៅក្នុងភូមិកំណើតរបស់គាត់ Baikunthpur ។ គ្រប់គ្នាបានដឹងថា គាត់មិនបានងូតទឹក ក្នុងរយៈពេល ២២ ឆ្នាំ មកហើយ ប៉ុន្តែគ្មាននរណាម្នាក់ចំអកឱ្យគាត់ទេ ផ្ទុយទៅវិញគាត់ទទួលបានការគោរពយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់គាត់ នោះក៏ព្រោះតែបុរសវ័យ៦២ឆ្នាំរូបនេះ បានស្បថថានឹងមិនងូតទឹកដាច់ខាត ដរាបណាទាល់តែអំពើហិង្សាលើស្ត្រី ជម្លោះដីធ្លីក្នុងចំណោមបុរស និងការសម្លាប់សត្វស្លូតត្រង់ ត្រូវបានបញ្ឈប់។ ដោយសារតែរឿងនេះ​មិនទាន់អាចធ្វើបាននៅ​ឡើយទេ ដូច្នេះ​លោក Dharamdev បន្តរក្សា​ការសច្ចា​របស់គាត់រហូតមកទល់ពេលនេះ។

លោក Ram ថ្មីៗនេះបានប្រាប់ ETV Bharat ថា “នៅឆ្នាំ ១៩៧៥ ខ្ញុំបានធ្វើការនៅក្នុងរោងចក្រមួយនៅ Jagdal រដ្ឋ Bengal ហើយបានរៀបការនៅឆ្នាំ១៩៧៨ និងបានដឹកនាំជីវិតធម្មតា” ។ ប៉ុន្តែ​នៅ​ឆ្នាំ១៩៨៧ ខ្ញុំបានដឹងភ្លាមៗថា ជម្លោះ​ដីធ្លី ការសម្លាប់សត្វ និងអំពើ​ឃោរឃៅ​លើ​ស្ត្រី​បានចាប់ផ្តើមកើនឡើង ដូច្នេះ ដើម្បីស្វែងរកចម្លើយ ខ្ញុំបានចូលទៅជិត ‘គ្រូ’ ម្នាក់ដែលយកខ្ញុំធ្វើជាសិស្សរបស់គាត់ ហើយបំផុសគំនិតដល់ខ្ញុំឱ្យដើរតាមមាគ៌ានៃការលះបង់មួយនេះ។ ហើយតាំងពីពេលនោះ​មក ខ្ញុំបានធ្វើ​ដំណើរទៅ​លើ​ផ្លូវ​នៃ​ការលះបង់ ហើយចាប់ផ្ដើមធ្វើ​សមាធិថ្វាយព្រះ​រ៉ាម៉ា»។

នៅឆ្នាំ ២០០០ នៅពេលដែលគាត់បានស្បថថា មិនងូតទឹករហូតដល់អំពើខុសឆ្គងដែលបានរៀបរាប់ខាងលើបានឈប់ លោក Ram ក៏បានលាឈប់ពីការងារនៅរោងចក្រដែលគាត់កំពុងធ្វើការ ប៉ុន្តែត្រឡប់មកវិញយ៉ាងឆាប់រហ័សដោយសារតែសម្ពាធពីគ្រួសាររបស់គាត់។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលមានការផ្សព្វផ្សាយអំពីការសន្យាមិនធម្មតារបស់គាត់ គាត់ត្រូវបានគេបណ្តេញចេញ ហើយគាត់នៅតែគ្មានការងារធ្វើតាំងពីពេលនោះមក។

ភរិយារបស់ Ram ឈ្មោះ Maya Devi បានទទួលមរណៈភាពក្នុងឆ្នាំ ២០០៣ ប៉ុន្តែ ទោះជាពេលនោះ ក៏គាត់មិនព្រមងូតទឹកទេ។ ជាច្រើនឆ្នាំក្រោយមក កូនប្រុសរបស់គាត់ម្នាក់បានស្លាប់ ប៉ុន្តែគាត់មិនបានក្បត់ពាក្យសច្ចារបស់គាត់ដដែល ហើយគាត់នៅតែបន្តធ្វើដូច្នេះ ទោះបីជាកូនប្រុសរបស់គាត់ផ្សេងទៀតបានស្លាប់នៅក្នុងឆ្នាំតែមួយគ្នាក៏ដោយ។ ទោះបីជាវាអាចមានន័យថា មិនងូតទឹករហូតដល់ថ្ងៃគាត់ស្លាប់ក៏ដោយ ក៏បុរសវ័យ ៦២ ឆ្នាំរូបនេះ បានត្រៀមខ្លួនដើម្បីរក្សាពាក្យសច្ចាដែលគាត់បានធ្វើកាលពី ២២ ឆ្នាំមុន លុះត្រាតែគោលដៅដ៏ថ្លៃថ្លារបស់គាត់ត្រូវបានសម្រេច។

ប្រសិនបើអ្នកគិតថា ២២ ឆ្នាំ ដោយមិនងូតទឹក គឺជាពេលវេលាដ៏យូរ នោះអ្នកប្រហែលជាមិនធ្លាប់បានលឺអំពីបុរសដែលកខ្វក់បំផុតលើពិភពលោក ដែលជាជនជាតិអ៊ីរ៉ង់អាយុ ៨៧ ឆ្នាំ ដែលមិនបានងូតទឹកក្នុងរយៈពេល ៦៧ ឆ្នាំ ឯណោះ។ ដូចគាត់ដែរ Dharamdev Ram ហាក់ដូចជាមានសុខភាពល្អ ហើយបើគិតដល់អនាម័យមិនល្អរបស់គាត់ យ៉ាងហោចណាស់ ក៏តាមស្តង់ដារទំនើបដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×