Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាន់ កែវនិមល ឆ្នាំនេះសុំបាត់មុខមួយរយៈ ដើម្បីសុំពេលប្រគល់ពានឲ្យ លោកកូន

spot_img

ភ្នំពេញ ៖ មជ្ឈដ្ឋាន មហាជន បានភ្ញាក់ផ្អើលរួចហើយ ដោយសារតែដឹងថា ពិធីការិនីឆ្នើម ប្រចាំទូរទស្សន៍ហង្សមាសម្នាក់ដែរ គឺអ្នកនាង ចាន់ កែវនិមល កំពុងពពោះកូនទី២ កូនប្រុស។ អ្នកនាង បានសម្រេចចិត្តផ្អាក ការងារសិល្បៈបណ្តោះ អាសន្នហើយ ដើម្បីសម្រាកមើលថែរ កូនក្នុងផ្ទៃ។ អ្វីដែលដឹង ចាន់ កែវនិមល បានដឹកដៃប្តី កូនស្រី និងសាច់ញាតិ ដើរកម្សាន្តនៅអាមេរិក ។ ម្យ៉ាងទៀតអាចលេចឭថា កូនប្រុសទី២នោះ សម្រាកសម្រាល លើដីអាមេរិករួចទើបវិលមកស្រុកវិញ។

ការឃ្លាតពេលវេលាមួយ រយៈដើម្បីបំពេញភារៈកិច្ចជាម្តាយ បានធ្វើឲ្យ និមលក៏មានចិត្តនឹករលឹកដល់អ្នកគាំទ្រ ក្រុមការងារ និងកិច្ចការជាច្រើន ដែលបានបំពេញ។ បណ្តាអ្នកចូលចិត្តទេពកោសល្យ របស់អ្នកនាងក៏មានការនឹករលឹក ហើយក៍ បានត្រឹមតែឲ្យ អ្នកនាងនិងក្រុមគ្រួសារ បន្តមានសុភមង្គលហើយ រំពឹងថាក្រោយរឹងដៃរឹងជើង និងត្រឡប់មកកាន់ការងារ ដែលតស៊ូក្លាយជាមនុស្សរបស់មហាជនវិញម្តងទៀត។ ការមានផ្ទៃពោះកូនទី២ ជាការចង់បានរបស់ស្វាមី និងកូនស្រីទើបអ្នកនាង សម្រេចចិត្តបំពេញបំណង មនុស្សសំណព្វចិត្តទាំង២តែម្តង។

ពិធីការិនីដ៏ឆ្នើមមួយរូប គឺអ្នកនាង កែវ ចាន់ និមល ពុកម៉ែ បងប្អូន ប្រាកដជាបានស្គាល់ និងបានឃើញពីសមត្ថភាពនិងទេពកោសល្យនៃ ការធ្វើពិធីកររួចមកហើយ។ អ្វីដែលពុកម៉ែ បងប្អូន មិនទាន់បានដឹងនោះគឺ ការនៅពីក្រោយភាពជោគជ័យ របស់គាត់កាលពីមុន ការពិតអ្នកនាង ជាសាស្រ្តាចារ្យ គ្រូបង្រៀន ដ៏ឆ្នើមមួយរូប ទើបធ្វើឲ្យការធ្វើពិធីការិនីនាពេល បច្ចុប្បននេះ សង្កេតឃើញថាថ្វីមាត់ដ៏មុតស្រួច កួចចិត្តអ្នកស្តាប់ឲ្យចង់ស្តាប់សំឡេង ព្រមទាំងការរៀបរៀងពាក្យនិយាយ អាចថាកម្រចេះតែមានច្រើននាក់៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×