ភ្នំពេញ ៖ បុរសជនបរទេសម្នាក់បានបើករថយន្ត ម៉ាកtoyota prius មួយគ្រឿងបួងចង្កូតមកខាងស្ដាំដៃជ្រុ.លទៅបុ.កនឹងរថភ្លើង បណ្ដាលឱ្យខ្ទាតរងការខូចខាតមួយកំណាត់មុខទាំងស្រុង សំណាងល្អមិនគ្រោះថ្នាក់ទៅដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង ៣០នាទីយប់ថ្ងៃទី ៤ខែសីហាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបានឃើញរថភ្លើងមួយខ្សែ បើកក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានបុរសជនជាតិបរទេសម្នាក់ បានបើករថយន្តម៉ាកtoyotaprius ពណ៌ស្ករមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BK-5286 បើកបរតាមបណ្តោយផ្លូវរថភ្លើងក្នុងទិសដៅបញ្រ្ចសគ្នា ពីកើតទៅលិចក្នុងល្បឿនលឿនមធ្យម លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបួងចង្កូតឡើងទួលមកខាងស្ដាំដៃ ក៏ជ្រុលទៅបុកនឹងរថភ្លើងចំពីមុខយ៉ាងពេញទំ.ហឹង បណ្ដាលឲ្យខ្ទាតមកខាងរងការខូចខាតរថយន្តមួយ កំណាត់មុខទាំងស្រុង ចំណែកឯរថភ្លើងបន្តល្បឿនទៅមុខបាត់ស្រមោល។ ហើយភ្លាមនោះដែរ បុរសជនជាតិបរទេស បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្ត។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏ទាក់ទងទៅផ្នែកជំនាញចរាចរណ៍ ឲ្យចុះមកធ្វើកំណត់ហេតុហៅរថយន្តស្ទូច មកស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំម្ចាស់មកទទួលយកទៅជួសជុសវិញ ៕ រក្សាសិទ្ធិដោយ៖សា មេត



