Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រឡុកស៊ីម៉ងត៍ បើកបត់ចូលការដ្ឋាន ជ្រុ.លទៅបុ.កម៉ូតូរួចកិ.ន ពីលើបណ្ដាលឲ្យបុរសម្នាក់ស្លា..ប់

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត នៅហ្នឹងកន្លែងកើតហេតុភ្លាម បន្ទាប់ពីជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ បើកបត់ចូលការដ្ឋានជ្រុ.ល ទៅមុខពីមុខពេញទំ.ហឹង បណ្ដាលឲ្យដួលខ្ទាតជនរងគ្រោះចូលក្រោមកង់រថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៥និង ៣០នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះភេទប្រុស អាយុជាង៣០ឆ្នាំនៅ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់វ័យប្រហែលជា៣០ឆ្នាំ បានជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1HZ-3628 ជិះម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ទល់មុខនិងក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍អេសស៊ីជី ស្រាប់តែគេឃើញមានបុរសម្នាក់បើករថយន្តបង្កក្រឡុកស៊ីម៉ងត៍ម៉ាក FUSO មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ5A0757 បើកតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង ចូលក្នុងការដ្ឋានក៏ជ្រុលទៅបុ.កម៉ូតូចំពីមុខពេញទំ.ហឹង ដួលបណ្តាលឲ្យខ្ទាតជនរងគ្រោះចូលក្រោមកង់កិ.នស្លា.ប់ភ្លាមៗ ចំណែកឯតៃកុងរថយន្តវិញ ឃើញដូចនេះ ក៏បានបើកទ្វាររត់គេចចេញ ពីកន្លែងកើតហេតុបាត់ស្រមោល។

ភ្លាមនោះដែរ ក៏បានប្រជាពលរដ្ឋរាយករាណ៍ ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់និរោធ ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យរថយន្តសាមុយ យកទៅតម្កល់ទុកនៅវត្តរងចាំគ្រួសារមកទទួល៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img