Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រុងដឹកអ្នកដំណើរបើកលឿនជ្រុលទៅបុ.កពីក្រោយ រថយន្តកុងតឺន័រចតស្ងៀម បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៥នាក់

spot_img

ភ្នំពេញ ៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បើកលឿនដល់ផ្លូវកោងបួងចង្កូតមិនផុត ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយចតស្ងៀម បណ្ដាលឲ្យរងរបួសមនុស្សប្រុសស្រីធ្ងន់ស្រាល ៥នាក់ បញ្ជូនទៅមន្ទីរពេទ្យចំណែករថយន្តបង្កវិញ រងការខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៦និង ៣០នាទីយប់ថ្ងៃទី ៤ខែសីហាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង3A-4018 បានបើកយកមកចតចោលនៅលើដងផ្លូវភ្នំពេញហាយណូយ ជាច្រើនម៉ោងមកហើយ រីឯតៃកុងមិននៅក្នុងរថយន្តនោះទេ លុះមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ សៀមរាប 3A-1925 បើកបរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ពេលដល់ផ្លូវកោងមិនប្រយ័ត្នក៏បួងចង្កូតជ្រុល ទៅបុកពីក្រោយរថយន្តកុងតឺន័រចតស្ងៀម យ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស៥នាក់ នៅក្នុងរថយន្តក្រុងរងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយ មកដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img