Monday, September 25, 2023

ប្លែកៗ៖ អ្នកលេងបណ្ដាញសង្គមជប៉ុន ស្រឡាំងកាំង ប៉ះក្រុម “អ្នកស្រោចស្រង់ឈុតក្នុងស្រីៗ” ដើររើសតាមធុងសំរាម យកមកលក់វិញ

spot_img
អ្នកលេងបណ្ដាញសង្គមនៅក្នុងប្រទេសជប៉ុន នាំគ្នាស្រឡាំងកាំងយ៉ាងខ្លាំង នៅពេលបានឃើញ Shitagi Kyuushutsu  ឬប្រែថា “អ្នកស្រោចស្រង់ឈុតក្នុងស្រីៗ” គឺជាក្រុមអ្នក ដែលដើរតាមប្រមូលឈុតក្នុងស្រីៗ(អាវទ្រនាប់ និងខោក្នុង) ដែលបោះចោលហើយនៅក្នុងធុងសំរាម ដើម្បីនាំយកមកលក់ឡើងវិញនៅតាមអ៊ីនធើណិត។

ក្លាយជាចរន្តមួយនៅក្នុងបណ្ដាញសង្គមរបស់ប្រទេសជប៉ុន នៅពេលមានការចែករំលែកថា មានក្រុមអ្នក ដែលហៅខ្លួនឯងថា Shitagi Kyuushutsu ឬប្រែថា “អ្នកស្រោចស្រង់ឈុតក្នុងស្រីៗ” បានដើរដេញតាមរើសប្រមូលឈុតក្នុងស្រីៗ ដែលត្រូវបោះចោលហើយនៅតាមធុងសំរាម យកមកលក់ឡើងវិញ ឱ្យទៅអតិថិជនណាដែលចង់បាន តាមរយៈការផូស្តនៅក្នុងអ៊ីនធើណិត។ អ្នកណាចាប់អារម្មណ៍ចង់ទិញ ត្រូវផ្ញើសារ DM ទៅកាន់ពួកគេ។

ទោះវាជារឿងដែលគួរឱ្យខ្លាចមែន តែក៏មិនមានការលាក់បាំងអ្វីទាំងអស់ ដោយសារតែពួកគេ ប្រើហេចធែក ដើម្បីបញ្ជាក់អត្តសញ្ញាណ និងចែករំលែករូបវត្ថុដែលពួកគេរកឃើញ មិនមែនដើម្បីឱ្យក្លាយជារឿង18+នោះទេ តែដើម្បីលក់ឱ្យទៅពួកអ្នកដែលមានចំណង់ចំណូលប្លែកៗ ខុសពីគេ។

ឧទាហរណ៍ សារដែលមនុស្សក្រុមនេះ សរសេរផូស្ត ព្រមជាមួយរូបភាពឈុតក្នុងស្រីៗនោះ មានដូចជា “ខ្ញុំបានជួបនឹងថង់ដ៏គួរឱ្យសង្ស័យមួយ ក៏រើសវាយកមកភ្លាមតែម្ដង បើអ្នកណាចាប់អារម្មណ៍ DM មកបាន” ឬ “ខ្ញុំទើបប្រទះឃើញអាវទ្រនាប់ប្រើរួចឡើងច្រើន អ្នកណាចាប់អារម្មណ៍ អាច DM មកបាន” និង “ខ្ញុំប្រទះឃើញថង់ដាក់សំរាម ក៏រើសវាយកមក ប្រទះឃើញនៅម្ដុំៗខុនដូដែលខ្ញុំស្នាក់នៅ គិតថា ប្រហែលជារបស់ស្ត្រីដែលរៀបការហើយ វាមានក្លិនល្អណាស់ DM មកបាន បើអ្នកណាចាប់អារម្មណ៍”
ក្រោយពីរឿងនេះត្រូវបានផ្សព្វផ្សាយ ប្រាកដណាស់ វាបានសាងនូវក្ដីភ័យខ្លាចដល់អ្នកលេងបណ្ដាញសង្គមជប៉ុនជាច្រើន ជាពិសេសស្រីៗ ដែលប្រហែលជាមានអារម្មណ៍មិនសូវល្អប៉ុន្មានឡើយ បើសិនដឹងថា ឈុតក្នុងរបស់ខ្លួន ត្រូវគេយកទៅដាក់លក់ឱ្យទៅអ្នកដទៃបែបនេះ៕

+85571 614 000 5
Contact Us Telephone

spot_img