Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តរថយន្តកុងតឺន័រ បើកបុ.កគល់ស្ពានផ្លូវល្បឿនលឿន

spot_img

កំពង់ស្ពឺ ៖ រថយន្តកុងតឺន័រមួយគ្រឿងរេចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកគល់ស្ពានផ្លូវល្បឿលឿនរងកាខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៩៩ និងលេខ១០០ ត្រង់ចំ ណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមានរថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌សពាក់ ផ្លាកលេខ ភ្នំពេញ 3C-9293 សណ្ដោងស៊ឺមីរុឺម៉ ក ពាក់ស្លាកលេខ ភ្នំពេញ 4A-0490 បើកបរដោយបុរសម្នាក់ ឈ្មោះសន សាល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិទូកមាស ឃុំក្រាំងដូង ស្រុកកំពង់ត្រាច ខេត្តកំពត។

បើកតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសពីលិចទៅទខាងកើតក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចខាងលើ ក៏បានរ៉េចង្កូតជ្រុលទៅទៅបុកគល់ស្ពានផ្លូវល្បឿនលឿន បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបររបួសស្រាល ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលចរាចរណ៍ កំពុងចំណាត់ការនៅគោលដៅ ៕ រក្សារសិទ្ធិដោយ៖ ចាន់ ភឿន

spot_img
×