Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ លុយ​អ្នកណា​ឲ្យ​ប្រា​កដ! ក្រោយ​សម្ញែង​លុយរាប់​លាន​ដុល្លារ ប្រកាស​ឲ្យ​គេ​ចូល​តំណាង​មេ​តុងទីន ស្រាប់តែ​គេ​ទម្លាយ​រូបភាព២សន្លឹក​​​ចាប់​​បាន​​យ៉ាង​​ច្បាស់…

spot_img

ថ្មីៗនេះ អ្នកលក់ឡេអនឡាញមួយរូប ដែលមានគណនីហ្វេ​សប៊ុកឈ្មោះ «Mo lika» បានធ្វើឲ្យភ្ញាក់ផ្អើលអស់បណ្តាញសង្គម បន្ទាប់ពីបានបង្ហោះរូបថតសម្ញែងជាមួយគំនរលុយទាំងដុំៗ​ក្រាលពេញលើ​តុ​រាប់ម៉ឺន​រាប់លានដុល្លារ និងព្រមទាំងអួតប្រាប់ថាមានបានបែបនេះ គឺដោយសាររកសុីមុខរបរជាច្រើនមុខ មិនមែនត្រឹមតែលក់ឡេ ឬធ្វើជាមេតុងទីនប៉ុណ្ណោះទេ។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺបន្ទាប់ពីអួតសម្ញែងលុយ ដើម្បីទាក់ទាញអ្នកលោភលន់ចង់មានបានលឿនដោយអត់គិតពិចារណា មិនបានប៉ុន្មានម៉ោងផង ស្រាប់តែពេលនេះ គេបានទម្លាយការពិតស្ថិតនៅពីក្រោយសកម្មភាពអួតសម្ញែងនេះ គឺតាមការពិតជាលុយជួលគេថតសម្តែងប៉ុណ្ណោះ។ ជាក់ស្តែង អ្នកដែលបានដឹងការពិត បានទម្លាយរូបភាព២សន្លឹក ថតកន្លែងតែមួយ គឺនៅផ្ទះបុរសម្នាក់ដែលជាម្ចាស់លុយ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Kong Naknin បានបញ្ចេញរូបភាព២សន្លឹក ថតនៅទីតាំងតែមួយរវាងអ្នកលក់ឡេ ម៉ូលីកា និងបុរសជាម្ចាស់លុយ ដោយបានលាន់មាត់អស់សំណើចថា៖ «ចាប់បានស្រេច ប្រអប់ដូចគ្នា លេងខូចគេខំតែតាមដាន»។

យ៉ាងណាមិញ ទាក់ទងរឿងសេវាជួលថតអួតសម្ញែងលុយនេះផងដែរ គណនីហ្វេសប៊ុកឈ្មោះ Rakya Long បានចែករំលែកឲ្យដឹង និងនិយាយចំៗថា៖ មានសេវាជួលលុយយកមកថត, 1=ថតម្តង 500$ បាន២សន្លឹក 2=ថតជាវីដេអូ អាចកាន់លុយបាន អោបលុយ ថើបលុយ និយាយប្រម៉ូតក្រេឌីតជាមួយលុយបាន មួយ Clip 1000$! បើបងប្អូនណាចង់ថត លេងជាមួយលុយ ដើម្បីទុកអួត ឬទុកបន្លំភ្នែកមហាជនអោយគេមើលមកថាយើងមាន ជាសេដ្ឋី ជាអ្នករកស៊ីជោគជ័យក្នុងសង្គម គឺអាចទាក់ទងមកបាន ទីតាំង…»។

ក្រោយពីបានឃើញរូបភាពដ៏គួរឲ្យអស់សំណើចនេះរួចហើយ អ្នកលេងបណ្តាញសង្គម បានបញ្ចេញមតិហួសចិត្ត និងណែនាំអ្នកចង់ចូលធ្វើជាតំណាងមេលេងតុងទីនថា៖ «យកលុយគេថតថារបស់ខ្លួនដើម្បីបង្អួតគេដើម្បីទាក់ទាញអ្នកលោភលន់ចង់មានបានលឿនដោយអត់គិតពិចារណា, ថាអីចេះខុសអោយតែអ្នករកសុីយកលុយមកបង្អួតគេមិនដែលធ្វើរឿងល្អទេ, អ្នកលោភលន់ប្រយត្ន័ខ្លួនផងល្បិចបោកមកទៀតហើយ ខ្ញុំថាមិនយូទេមេតុងទីនទាំងអស់នេះនឹងប្រមូលលុយរត់ទៅអាមេរិចហើយ, បើខ្ញុំទោះលុយច្រើនជាងនេះក៏មិនហ៑ានលេងដែរ ព្រោះសង្គមឥឡូវ អ្នកមានមុខមាត់ល្បីមួយចំនួនបោកគេសាហាវណាស់, ជឿម្នាក់ហ្នឹងចប់ហើយ អួតកំរិត ISO9009 ត្រឹមលក់ឡេលុយរយៗនៅបោកគេបាន ចុះទម្រាំ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×