Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ បើបានហាត់ប្រាណ…

ការហាត់ប្រាណ គឺជាទង្វើពីធម្មជាតិរបស់មនុស្ស តាំងពីយូរយារណាស់មកហើយ ទើបតែប៉ុន្មានសិបឆ្នាំចុងក្រោយនេះឯង ដែលមនុស្ស មានការផ្លាស់ប្តូរអាជីពការងារ ងាកមកធ្វើការងារបែបស្រាលៗវិញ ធ្វើឱ្យមិនសូវបានហាត់ប្រាណ ទើបធ្វើឱ្យភាពចុះខ្សោយផ្សេងៗខាងរាងកាយ កើតមានឡើង...ខាងក្រោមនេះ គឺគុណប្រយោជន៍ល្អៗចំពោះរាងកាយ និងសុខភាព ដែលបានពីការហាត់ប្រាណ ដែលនៅពេលលោកអ្នក បានដឹងហើយ ច្បាស់ជានឹងលាន់មាត់ថា វ៉ាវ!! មិនខាន។ 

-បើបានហាត់ប្រាណ...ឆ្អឹងនឹងរឹងមាំ មិនកើតជំងឺពុកឆ្អឹង ឆ្អឹងមិនងាយបាក់ និងចំពោះស្ត្រី វ័យអស់វដ្តរដូវ ដែលបារម្ភពីជំងឺពុកឆ្អឹង ហើយពិបាកទៅទទួលទានអ័រម៉ូន កាល់ស្យូម និងអ្វីៗផ្សេងទៀតបន្ថែមនោះ ការហាត់ប្រាណ អាចការពារបាន។

-បើបានហាត់ប្រាណ...បេះដូងនឹងរឹងមាំ ការពារការកើតរោគសរសៃឈាមបេះដូងចុះខ្សោយបាន។

-បើបានហាត់ប្រាណ...នឹងធ្វើឱ្យសរសៃឈាមតូចៗបើកឡើង ធ្វើឱ្យឈាមហូរវិល បានកាន់តែល្អឡើង ឯការមិនបានហាត់ប្រាណវិញ បេះដូងនឹងធ្វើចលនាខ្សោយ សរសៃឈាម ងាយនឹងណែនស្ទះ ប្រៀបដូចជាទឹកស្ទឹងដូច្នោះដែរ បើទឹកហូរយឺត នឹងធ្វើឱ្យងាយមានដី កកស្ទះ តែបើទឹកហូរខ្លាំងវិញ នឹងធ្វើឱ្យផ្លូវទឹកបើក និងងាយស្រួលហូរ។

-បើបានហាត់ប្រាណ…នឹងធ្វើឱ្យប្រព័ន្ធប្រសាទស្វ័យប្រវត្តិ មានតុល្យភាព ព្រោះប្រព័ន្ធប្រសាទស្វ័យប្រវត្តិ មាន ២ប្រព័ន្ធ គឺប្រព័ន្ធជំរុញ ឬបង្ខំ និងប្រព័ន្ធបញ្ឈប់។ បើជំរុញ ឬបង្ខំ នឹងធ្វើឱ្យរំភើបញាប់ញ័រ បើបញ្ឈប់ នឹងធ្វើឱ្យមានអារម្មណ៍ស្រងូតស្រងាត់។ ចូរសាកល្បងសង្កេតមើលខ្លួនឯង បើរំភើបញាប់ញ័រ ពេលទៅហាត់ប្រាណ នឹងធ្វើឱ្យមានអារម្មណ៍ស្ងប់សប្បាយ និងបើកំពុងស្រងូតស្រងាត់ ពេលបានហាត់ប្រាណ នឹងធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា ស្វាហាប់។ ការហាត់ប្រាណដោយភាពសមល្មម ធ្វើឱ្យមានអារម្មណ៍សប្បាយ។

-បើបានហាត់ប្រាណ...នឹងធ្វើឱ្យរាងកាយបញ្ចេញ "សារធាតុនៃសេចក្តីសុខ" ឬ អេនដូហ្វ៊ីន ចេញមកច្រើនឡើង ធ្វើឱ្យមានសេចក្តីសុខទាំងរាងកាយ អារម្មណ៍ និងផ្លូវចិត្ត។

-បើបានហាត់ប្រាណ...នឹងធ្វើឱ្យប្រព័ន្ធការពារជំងឺ ធ្វើការកាន់តែល្អឡើង ការពារការឆ្លងមេរោគ និងជំងឺមហារីក តែបើមានអារម្មណ៍តានតឹងធុញថប់វិញ ប្រព័ន្ធការពារជំងឺ នឹងចុះខ្សោយ ធ្វើឱ្យងាយឆ្លងរោគ និងកើតមហារីក។ ដូច្នេះហើយ ទើបអ្នកដែលហាត់ប្រាណជាប់ជាប្រចាំ មិនសូវកើតជំងឺផ្តាសាយ ឬឆ្លងរោគផ្សេងៗឡើយ និងធ្វើឱ្យភាពប្រឈមក្នុងការកើតរោគមហារីក ថយចុះទៀតផង៕
×