Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងការព្រួ.តគ្នាកា.ប់ស.ម្លាប់យុវជនម្នាក់ ដោយសារជម្លោះពាក្យសម្ដីរឿងជិះម៉ូតូវ៉ាគ្នា នៅខេត្តក្រចេះ

spot_img

ក្រចេះ៖ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ កាលពីថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២២ បានធ្វើស្រាវជ្រាវ និង ឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ជាប់ពាក់ព័ន្ធនឹងអំពើឃា.តកម្ម ដោយកា.ប់សម្លា.ប់យុវជនម្នាក់ ដោយសារតែទំនាស់រឿងជិះម៉ូតូវ៉ាគ្នា ប្រព្រឹត្ត នៅចំណុចភ្នំព្រិច ភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០២២ រួចរត់គេចខ្លួន។

សមត្ថកិច្ចនគរបាលស្រុកស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់មាន៖ ១៖ ឈ្មោះ ស្រី កទៀត អាយុ ២១ ឆ្នាំ ។២៖ ឈ្មោះ ឡុង ឧត្តម (ហៅដំ) អាយុ២៣ឆ្នាំ ។ ៣៖ ឈ្មោះ សំ រិទ្ឋី (ហៅធីក្រញាញ់) អាយុ៣៩ឆ្នាំ ។ពួកគេទាំង៣ មានទីលំនៅផ្សេងគ្នា ក្នុងខេត្តក្រចេះ។

ចំណែកជនរងគ្រោះមានឈ្មោះ ឌាន ដា ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។

សមត្ថកិច្ចនគរបាលបាននិយាយថា: តាមចម្លើយសារភាពជនទាំង៣នាក ពួកគេបានឆ្លើយសារភាពថា កាលពីយប់ថ្ងៃទី៤ ខែមិថុនា កន្លងទៅ នៅចំនុចភ្នំព្រិច ភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ពួកគេពិតជាបានធ្វើសកម្មភាពកា.ប់ស.ម្លាប់ទៅលើជនរងគ្រោះ ឈ្មោះ ឌាន ដា ភេទប្រុស អាយុ២១ឆ្នាំ បណ្តាលឲ្យស្លា.ប់ប្រាកដមែន ដោយទំនាស់រឿងជិះម៉ូតូវ៉ាគ្នា ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា: ចំពោះករណីនេះ, ជនសង្ស័យទាំង៣នាក់ ត្រូវបានជាប់ចោទពីបទ: ឃាត.កម្ម ហើយបច្ចុប្បន្ននេះ ពួកគេ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ក្រចេះ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់កាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×