Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ ទៅតុលាការ ករណីឃាត.កម្ម ស.ម្លាប់ជនជាតិចិនចំនួន០២ នាក់

spot_img

ព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ បានបញ្ជូនខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីសាកសួរ និងសម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ឃាត.កម្ម ដោយដក កំាភ្លើងបា.ញ់ស.ម្លាប់ជនជាតិចិន ចំនួន០២ នាក់ នៅនឹងកន្លែង និងរងរបួសម្នាក់និងស្លា.ប់ម្នាក់ ព្រោះរឿងជំពាក់លុយប្រព្រឹត្ត កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២២ នៅក្នុងកាស៊ីណូ ( តុងហ្វាយប៉ាលីរិន ) ក្នុងក្រុងព្រះសីហនុ ។

ករណីនេះកើតឡើងកាលពីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២២ កន្លងមក នៅក្នុងកាស៊ីណូ តុងហ្វាយប៉ាលីរិន ស្ថិតនៅក្រុមទី១៣ ភូមិ១ សង្កាត់ ២ ក្រុងព្រះសីហនុ ។

យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ZHENG YINGFEI ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ។ ចំណែកឯជនរងគ្រោះឈ្មោះ Wei ភេទប្រុស ជនជាតិចិន ( ត្រូវជាមិត្តភក្តិ ) ។

ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចាប់ខ្លួន កាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថ ដកហូតបានកាំភ្លើង០៥ដើម និង រថយន្ត ០៣ គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យជនជាតិចិនខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×