តាមThe Star រហូតដល់ថ្ងៃទី ២៣ ខែឧសភា កងកម្លាំងសមត្ថកិច្ចម៉ាឡេស៊ី បានរាប់រួចរាល់នូវសាច់ប្រាក់ដែលប៉ូលិសរឹបអូសបានពេលឆែកឆេរភូមិគ្រឹះរបស់អតីតនាយករដ្ឋមន្ត្រី Najib ។ ចំនួនទឹកប្រាក់នេះកើនដល់ទៅ 120 លាន ringgit ស្មើនឹងប្រមាណ ៣០,១លានដុល្លារ ។
ចំនួនលុយខាងលើ រួមមានក្រដាសប្រាក់ច្រើនប្រភេទ ដែលគេរកឃើញនៅភូមិគ្រឹះរបស់លោកNajib ហើយការងាររាប់លុយត្រូវបានភ្នាក់ងារប៉ូលិសចាប់ផ្តើមអនុវត្តតាំងពីថ្ងៃ ២១ ខែឧសភា ដោយមានការជួយជ្រោមជ្រែងពីសំណាក់ធនាគារកណ្តាលម៉ាឡេស៊ី ។ ចំនួនលុយទាំងនោះត្រូវបានដាក់ក្នុងបាវចំនួន ៣០ ។
ក្នុងការឆែកឆេរ ប៉ូលិសនៅបានរឹបអូសទុកកាបូបប្រេនរាប់រយ ក៏ដូចជានាឡិកា និងគ្រឿងអលង្ការរាប់មិនអស់ ។
ការឆែកឆេររឹបអូសនេះគឺជាផ្នែកមួយក្នុងការស៊ើបអង្កេតក្តោបសំដៅលើមូលនិធិវិនិយោគរដ្ឋម៉ាឡេស៊ី (1MDB) ដែលលោកNajib ដែលបង្កើតឡើងនៅឆ្នា ២០០៩ ៕ សូយន