Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលព្រៃឈើ ៖ ដីសម្រាប់អភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មានផលប៉ះពាល់តិចតួច ហើយត្រឡប់មកវិញ បានផ្ដល់ការងារ ជូនប្រជាពលរដ្ឋច្រើននៅតំបន់នោះ

spot_img

តាកែវ ៖ បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានលើកឡើងថា នៅក្នុងសប្ដាហ៍នេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ឃើញថា មានសាធារណជនជាច្រើនបានមានចម្ងល់អំពី ស្ថានភាពព្រៃឈើនៅភ្នំតាម៉ៅ។ រដ្ឋបាលព្រៃឈើ សូមធ្វើការបកសា្រយជូនសាធារណជនឲ្យបានជ្រាបថា តំបន់ភ្នំតាម៉ៅនេះ ជាតំបន់ស្ថានីយ៍ស្តារព្រៃឈើមួយ ដែលមានដំណាំឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។

តំបន់នេះពោរ ពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះ រាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការ អភិវឌ្ឍដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។ ការ អភិវឌ្ឍតំបន់នេះមិនមែនជាការលក់ដូរ ដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឲ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនច្បារ អាងស្តុកទឹក ក៏ដូចជាការបង្កើតសារមនី្ទរជាតិនៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វ សាហ្វារីនៅខេត្តសៀមរាប ការបង្កើតសួនភូតគាមនៅខេត្តមណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ និង សម្ភារៈនានា។ ការដោះដូរ គឺអនុវត្តដោយមានភាពតឹងរ៉ឹង មានការវាយតម្លៃពីក្រុមហ៊ុនឯកជន និងមានគណកម្មការ ឯកជនភាវូនីយកម្មដែលមានអន្តរក្រសួង ពិនិត្យនិងវាយតម្លៃអំពីការដោះដូរយ៉ាងត្រឹមត្រូវ។

សូមបញ្ជាក់ផងដែរថា តំបន់នេះ ពុំមានសត្វព្រៃសំខាន់ៗ ជិតផុតពូជ និងកម្រ ដូចការលើកឡើងនោះទេ ហើយ តំបន់នេះមានជ្រូកព្រៃដែលតែងតែមករំខានដល់ដំណាំប្រជាពលរដ្ឋ។ សត្វព្រៃដែលលើកឡើងកន្លងមកគឺជាសត្វព្រៃបានថែរក្សា នៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅដែលមានសុវត្ថិភាព១០០% ហើយការអភិវឌ្ឍនេះមិនមានការប៉ះពាល់ទាល់តែសោះ។ សត្វព្រៃដែលតែងតែលើកឡើងដោយអង្គការ សកម្មជនបរិស្ថាន និងសាធារណជននានា គឺជាសត្វព្រៃដែលកំពុងរស់នៅ ក្នុងទ្រុងនៃឧទ្យានសួនសត្វភ្នំតាម៉ៅ និងសត្វព្រៃមួយចំនួនទៀតដូចជាប្រើស រម៉ាំង ក្រៀល រនាល ទុង ត្រូវបានដោះលែង ឲ្យរស់ក្នុងបរិវេណរបស់ឧទ្យានសួនសត្វភ្នំតាម៉ៅដែលមានរបងព័ទ្ធជុំវិញលើផ្ទៃដីជាង៤០០ហិកតា និងមិនមានសត្វព អាចចេញមកខាងក្រៅនោះទេ និងបានមើលថែរក្សា ផ្តល់ចំណីដោយរដ្ឋបាលព្រៃឈើ និងអង្គការនានា។ ការលើកឡើង កន្លងមកបានធ្វើឲ្យមានការភ័នច្រលំថាការអភិវឌ្ឍតំបន់នេះប៉ះពាល់ដល់សត្វព្រៃ។

ការអភិវឌ្ឍតែងតែប្រើប្រាស់ដីសម្រាប់អភិវឌ្ឍមិនមែនមានតែនៅតំបន់ភ្នំតាម៉ៅនោះទេ ឲ្យតែតំបន់អភិវឌ្ឍមាន ផលប៉ះពាល់តិចតួច ហើយត្រឡប់មកវិញបានផ្ដល់ការងារជូនប្រជាពលរដ្ឋច្រើននៅតំបន់នោះ និងការផ្តល់កំណើន សេដ្ឋកិច្ចជាតិ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×