ព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសង្គមថ្មី កាលពីថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២២ បានចុះឃាត់ខ្លួន បុរសម្នាក់ ពាក់ព័ន្ធនឹងអំពើ ឃាត.កម្ម ដោយស្រវឹងស្រា ខឹងប្រពន្ធ ជេរប្រមាថខ្លួន យកពូថៅកា.ប់ទៅលើប្រពន្ធខ្លួនស្លា.ប់ រួចទាញកាំ.បិតចា.ក់ខ្លួនឯងបីកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ប្រព្រឹត្តនៅភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
សមត្ថកិច្ចនគរបាលស្រុកសង្គមថ្មី បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខៀវ សាំង ភេទ ប្រុស អាយុ ៥១ ឆ្នាំ ( ត្រូវជាប្តី ) ។ ចំណែកឯជនរងគ្រោះមាន ឈ្មោះ ធៀម រ៉ី ភេទស្រី អាយុ ៤៩ ឆ្នាំ ( ត្រូវជាប្រពន្ធ ) ។ អ្នកទាំងពីរ មានទីលំនៅភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
បច្ចុប្បន្ន, បុរសខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បី រៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់កាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា
