តាម Daily Mail លំហូរកម្អែរភ្នំភ្លើងមានទទឹងប្រមាណ ២ ម៉ែត្រ បានបញ្ជូនកម្អែរក្រហមច្រាល ដែលហៀរចេញពីភ្នំភ្លើង Kilauea នៅក្បែរនោះ ធ្លាក់ចុះទៅមហាសមុទ្រអាត្លង់ទិក ។
កម្អែរភ្នំភ្លើងកម្តៅដល់ទៅរាប់ពាន់ដឺក្រេ បានហូរចុះទៅផ្ទៃទឹកត្រជាក់នៃសមុទ្រ បង្កឡើងជាស្នូរផ្ទុះខ្លាំងៗមិនឈប់ឈរ ។ ទន្ទឹមនោះដុំថ្មមួយចំនួនបានផ្ទុះហើយខ្ទាតឡើងយ៉ាងខ្ពស់៕