Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វាបានជាសះស្បើយហើយ

spot_img

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលជនជាតិបានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែសីហានេះថា ជនជាតិនីហ្សេរីយ៉ាដែលសម្រាកព្យាបាលជំងឺអុតស្វានៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យរួចហើយ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ដោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធ៍ប៉ាស្ទ័រកម្ពុជា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា បច្ចុប្បន្នបុគ្គលរូបនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរួចហើយដែរ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ទៅតាមការចាត់ចែងរបស់សមត្ថកិច្ច។ សូមបងប្អូនសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមចូលរួមបន្តអនុវត្តវិធានការការពារខ្លួនពីការចម្លងជំងឺអុតស្វាតាមការណែនាំក្រើនរំលឹកបន្ថែមទៀតរបស់ក្រសូងសុខាភិបាល ដែលបានចេញផ្សាយពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ កន្លងមកនេះ។ សូមកុំភ្លេចបន្តអនុវត្តវិធានការ “៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩” ជាពិសេសដូសជំរុញ (ទី៣, ទី៤, និងទី៥) ពេលដល់វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាពផ្ទាល់ខ្លួនលោកអ្នក និងអ្នកជាទីស្រឡាញ់របស់លោកអ្នក។

សូមជម្រាបថា កាលពីថ្ងៃសៅរ៍ទី២៣ ខែកក្កដាឆ្នាំ២០២២ សមត្ថកិច្ចរកឃើញជនជាតិនីសេរីយាម្នាក់សកើតជំងឺអុតស្វា ដោយបានរត់គេចពីប្រទេសថៃ មកស្នាក់នៅផ្ទះសំណាក់ពណ៌មាស នៅផ្ទះលេខ៥១ ផ្លូវ៤៣០ កែងផ្លូវលេខ៤៨០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយៈចេស្តារ

spot_img
×