Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ករណី អំពើលួច យកកាំ.បិតប៉័ងតោដេ.ញកា.ប់ប្ល.ន់យកម៉ូតូ

spot_img

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២៣ និង ៣០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិ.ង្សា (យកកាំ.បិតប៉័ងតោដេ.ញកា.ប់ប្ល.ន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ1JN-9101។

សមត្ថកិច្ចបានបន្តថា ហេតុការណ៍នេះប្រព្រឹត្តនៅលើមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ក្រុម១ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៥ នាក់ ជិះម៉ូតូចំនួន ០២ គ្រឿង និងកាំបិតប៉័ងតោចំនួន០១ ដើម មានឈ្មោះ តឿ ខី ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ មិនចាំផ្លាក លេខ ឌុប ឈ្មោះ រ៉ាន់ សា ហៅ ហ្សាហៅ ស្រីពៅ ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ ,ឈ្មោះ ឡូ ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ទឹកប្រាក់ សេរីឆ្នាំ២០១៧ មិនចាំផ្លាកលេខ ឌុបឈ្មោះ សល់ ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ ជនជាតិ ខ្មែរ និងឈ្មោះ រ៉ាត់ ភេទ ប្រុស អាយុប្រហែល ២១ ឆ្នាំជនជាតិ ខ្មែរ ហើយឈ្មោះ រ៉ាត់ កាន់កាំបិតប៉័ងតោចំនួន ០១ ដើម ។

នៅពេលជនសង្ស័យបានមកជួបជុំគ្នានៅផ្ទះរបស់ឈ្មោះ តឿ ខី ស្ថិតនៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ហើយឈ្មោះ រ៉ាន់ សា ហៅ ហ្សាហៅ ស្រីពៅ បានបបួលបក្ខពួកចេញធ្វើសកម្មភាពប្លន់យកម៉ូតូពីជនរងគ្រោះឈ្មោះ ស្រេង ភារុំ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ ជាអ្នកដឹកអីវ៉ាន់អនឡាញ ត្រូវជាសង្សារបស់ឈ្មោះ រ៉ាន់ សា ហៅ ហ្សាហៅ ស្រីពៅ ។

បន្ទាប់ពីពិភាក្សាគ្នារួចហើយឈ្មោះ រ៉ាន់ សា ហៅ ហ្សាហៅ ស្រីពៅ ក៏បានទូរសព្ទ័ទៅជនរងគ្រោះឈ្មោះ ស្រេង ភារុំ ណាត់ជួបគ្នានៅចំណុចមុខដីឡូតី៍គ្មានលេខ ផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ បន្ទាប់ពីជនរងគ្រោះយល់ព្រមហើយ ជនសង្ស័យ និងបក្ខពួកក៏នាំគ្នាចេញធ្វើសកម្មភាពប្លន់ម៉ូតូរបស់ជនរងគ្រោះតែម្តង ដោយពេលចេញធ្វើសកម្មភាពជនសង្ស័យ និងបក្ខពួកជិះម៉ូតូឌុបគ្នាដូចរៀបរាប់ខាងលើ ។

នៅពេលជនសង្ស័យជិះម៉ូតូទៅដល់កន្លែងកើតហេតុ ជនសង្ស័យឈ្មោះ តឿ ខី ក៏បានឈប់ម៉ូតូហើយឈ្មោះ រ៉ាន់ សា ហៅ ហ្សាហៅ ស្រីពៅ ចុះពីលើម៉ូតូមកឈររង់ចាំជនរងគ្រោះនៅលើថ្នល់ ចំណែកបក្ខពួកនាំគ្នាឈប់ម៉ូតូរង់ចាំពីចម្ងាយ មួយសន្ទុះក្រោមមកជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ1J-N9101 ដោយមានដឹកធុងដឹកទំនិញពីក្រោម មកដល់ហើយបានឈប់ម៉ូតូនិយាយគ្នាជាមួយឈ្មោះ រ៉ាន់ សា ហៅ ហ្សាហៅ ស្រីពៅ បន្ទាប់មកឈ្មោះ រ៉ាន់ សា ហៅ ហ្សាហៅ ស្រីពៅ បានលូកដៃដកយកកូនសោម៉ូតូរបស់ជនរងគ្រោះរួច យកកូនសោទៅប្រគល់ឲ្យឈ្មោះ តឿ ខី ភ្លាមនោះបក្ខពួកជនសង្ស័យឈ្មោះ ឡូ ,ឈ្មោះ សល់ និងឈ្មោះ រ៉ាត់ ហើយឈ្មោះ រ៉ាត់ កាន់កាំបិតប៉័ងតោចំនួន ០១ ដើម រត់មកដេញកាប់ទៅលើជនរងគ្រោះ តែពុំត្រូវជនរងគ្រោះទេ ដោយជនរងគ្រោះដឹងខ្លួនទាន់ ហើយរត់គេចខ្លួនចេញ បន្ទាប់មកឈ្មោះ តឿ ខី ក៏បោះកូនសោម៉ូតូរបស់ជនរងគ្រោះទៅឲ្យឈ្មោះ សល់ រួចហើយឈ្មោះ សល់ ក៏ឡើងបើកម៉ូតូរបស់ជនរងគ្រោះជិះម៉្នាក់ឯងគេចខ្លួន ចំណែកឈ្មោះ តឿ ខី ជិះម៉ូតូឌុបឈ្មោះ រ៉ាន់ សា ហៅ ហ្សាហៅ ស្រីពៅ , ឈ្មោះ ឡូ ជិះម៉ូតូឌុបឈ្មោះ រ៉ាត់ ជិះម៉ូតូបិទគូថពីក្រោយ នាំគេចខ្លួនបាត់អស់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕សួង សាម

spot_img
×