ភ្នំពេញ៖ គណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី២៣ ខែឧសភានេះ បានចេញសេចក្តីប្រកាសព័ត៌មានទទួលស្គាល់ជាផ្លូវការនយោបាយឈរឈ្មោះបោះឆ្នោតចំនួន២០។
គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការនូវគណបក្សចំនួន២ ថែមទៀត គឺគណបក្សរស្មីខេមរា និង គណបក្សជនជាតិដើមប្រជា ធិបតេយ្យកម្ពុជា។ ដែលសរុបគិតត្រឹមថ្ងៃទី២៣ខែឧសភា គណបក្សនយោបាយ ដែលត្រូវប្រកួតប្រជែង សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ អាណត្តិទី៦ ខាងមុខនេះ មានចំនួន២០គណបក្ស។
គណបក្សនយោបាយ ដែលចូលរួមក្នុងការបោះឆ្នោតនាចុងខែកក្កដា ខាងមុខនេះរួមមានដូចតទៅ៖
១៖ គណបក្សខ្មែរឈប់ក្រ ដាក់បេក្ខជនឈរនៅ ២៥មណ្ឌល។
២៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៣៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៤៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៥៖ គណបក្សខ្មែរតែមួយ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។
៦៖ គណបក្សពន្លឺថ្មី ដាក់បេក្ខជនឈរឈ្មោះនៅ ១៣មណ្ឌល។
៧៖ គណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៨៖ គណបក្សយុវជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ១៧មណ្ឌល។
៩៖ គណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១០៖ គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១១៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១២៖ គណបក្សធម្មាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ១០មណ្ឌល
១៣៖ គណបក្សមាតុភូមិយើង ដាក់បេក្ខជនឈរឈ្មោះនៅ ៦មណ្ឌល។
១៤៖ គណបក្សខ្មែរក្រោក ដាក់បេក្ខជនឈរឈ្មោះនៅ ៦មណ្ឌល។
១៥៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។
១៦៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់បេក្ខជនឈរឈ្មោះនៅ ១២មណ្ឌល។
១៧៖ គណបក្សឆន្ទៈខ្មែរ ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ២៥មណ្ឌល។
១៨៖ គណបក្សខ្មែរសាធារណរដ្ឋ ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ១០មណ្ឌល។
១៩៖ គណបក្សរស្មីខេមរា ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ៧មណ្ឌល។
២០៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ១១មណ្ឌល។
សូមបញ្ជាក់ថា ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ត្រូវបានបិទបញ្ចប់ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។ គណបក្សនយោបាយដែលបានចុះឈ្មោះ និងដាក់បេក្ខភាពប្រកួតប្រជែង មានរហូតដល់ទៅ ២០គណបក្ស ហើយពេលនេះ គ.ជ.ប បានទទួលស្គាល់គណបក្សទាំង២០នោះហើយ។
គណបក្សនយោបាយ ដែលចូលរួម ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ គឺមានច្រើនជាងអាណត្តិទី៥ មានត្រឹមតែ៨គណបក្សនយោបាយ ប៉ុន្តែក្នុងអាណត្តិទី៦ មានគណបក្សនយោបាយរហូតដល់២០៕ ដោយ៖បញ្ញាស័ក្តិ