Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តហ្វទួន័របុ.ករះម៉ូតូកង់និងផ្ទះលក់ម្ហូបបាយ បណ្តាលរងរបួសធ្ងន់ ២ នាក់ និងស្រាល ២ នាក់

spot_img

ភ្នំពេញ ៖ រថយន្តហ្វទួន័រមួយគ្រឿងបើកបុ.ករះបណ្តាលឲ្យស្ត្រី២នាក់ រងរបួសធ្ងន់ និងមនុស្សក្មេងចាស់២នាក់ទៀត រងរបួសស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង០០នាទីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូកង់៣មួយគ្រឿង ដឹកឥវ៉ាន់ត្រឡប់មកពីផ្សារ ហើយក៏បានវិញហើយក៏បានចូលចត នៅលើចញ្ចើមថ្នល់ ដើម្បីជញ្ជូនឥវ៉ាន់ដាក់ចូលក្នុងផ្ទះ ដោយមានក្មេងម្នាក់កំពុងតែអង្គុយមើលទូរស័ព្ទ នៅលើម៉ូតូកង់៣ខាងលើ ដោយឡែកជនរងគ្រោះចំនួន៣នាក់ផ្សេងទៀត កំពុងតែងអង្គុយលក់បាយម្ហូប និងគ្រឿងម្ជូរ ស្របពេលនោះក៏មានរថយន្តហ្វតទួន័រ ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2BD-0679 បើកបរដោយបុរសម្នាក់រួមដំណើរ ជាមួយប្រពន្ធនិងកូន២នាក់ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿងយ៉ាងលឿន ហើយអ្នកបើកបររវល់និយាយទូរស័ព្ទបណ្តើរហើយ បើកបរបណ្តើរ បណ្តាលឲ្យធ្លាក់ចូលជង្ហុករេចង្កូតបុ.កម៉ូតូកង់៣ អូសជាង១ម៉ែត្រ បណ្តាលឲ្យក្មេងប្រុសដែលអង្គុយ នៅលើម៉ូតូកង់៣រងរបួសបា.ក់ធ្មេញ ចំណែកបុរសដែលលក់គ្រឿងម្ជូរម្នាក់ទៀត រងរបួសស្រាល រីឯស្ត្រីលក់បាយវ័យចំណាស់២នាក់ផ្សេងទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះភ្លាមៗ ដោយឡែកអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែលើ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយកម្លាំងជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img