Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន! រថយន្ត១គ្រឿង «ហោះ» ចត​លើ​ចុងឈើ ផ្អើល​អ្នកដំណើរ តែ​ពេល​ដឹងការ​ពិត ហួស​ថ្លែង…

spot_img

តាមការយល់ដឹងរបស់អ្នករាល់គ្នា នោះរថយន្តធ្វើ​ដំណើរតែ​លើ​ដីប៉ុណ្ណោះ គ្មានអ្វីផ្សេងទៀតទេ។ ហើយម្យ៉ាងវិញទៀត ទិដ្ឋភាពដូចជាឡានមួយរំពេចហោះលើអាកាស គឺអាចកើតឡើងបានតែនៅក្នុងភាពយន្ត ឬកម្មវិធីកម្សាន្តប៉ុណ្ណោះ។ ប៉ុន្តែថ្មីៗនេះ អ្នកដំណើរឆ្លងកាត់ទីក្រុង Xi’an ខេត្ត Shaanxi ប្រទេសចិន បាន «បើកភ្នែកធំៗ» តែម្តង ខណៈបានប្រទះឃើញទិដ្ឋភាពដ៏អស្ចារ្យរថយន្ត១គ្រឿងកំពុង «សំកាំង» លើចុងឈើបែបនេះ។

ជាក់ស្តែង បុរសម្នាក់បើករថយន្ត​ស្រាប់តែ​ឃើញរថយន្ត «ចត» លើ​ដើមឈើ​ក្បែរផ្លូវ គាត់ពិតជា​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានថតរូបដ៏ចម្លែកមួយនេះយ៉ាងរហ័ស។ តាមរយៈរូបភាព​គេ​អាចឃើញរថយន្តពណ៌សស៊េរីទំនើប១គ្រឿង​ដែលកំពុងចតនៅ​ដើមឈើ​ប្រហែល ៦​ ទៅ ៧ ​ម៉ែត្រ​ពីលើ​ដី។

បន្ទាប់ត្រូវបានបង្ហោះ ឈុតរូបភាព «ឡានហោះ» នេះ ឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិត ក្នុងរយៈពេលដ៏ខ្លី។ ជាមួយគ្នានោះ សំណួររាប់មិនអស់បានកើតឡើងក្នុងចិត្តរបស់អ្នកនិយមលេងអ៊ីនធឺណិត ដែលគ្រប់គ្នាចង់ដឹងចម្លើយ បានលើកជាចម្ងល់ផ្សេងៗគ្នាថា ហេតុអ្វីបានជាឡានទៅនៅលើដើមឈើបែបនេះ? តើឡានបញ្ចប់ដោយរបៀបណា? តើនេះជា “យន្តហោះ” មែនទេ?។

ចំណែកមតិកំប្លែងជាច្រើន ក៏ត្រូវបានធ្វើឡើងជាមួយនឹងការស្រមើស្រមៃថា៖

“តើ​វា​ជា​អ្វី? តើ​រថយន្តឡើងដើមឈើ ឬ​ក៏ដើមឈើ​រុញឡានឡើងដោយខ្លួនឯង, ពេលខ្ញុំរៀនបើកឡាន គ្រូមិនព្រមបង្រៀនខ្ញុំ​ឲ្យចេះចតលើ​អាកាសសោះ!, នេះត្រូវបានគេហៅថាដើមឈើរថយន្ត,…”។

តែទោះជាយ៉ាងណា​ គ្មានការបញ្ចេញមតិរបស់អ្នកលេងអ៊ីនធឺណិតណា​ម្នាក់​អាចទាយការពិតត្រូវឡើយ។ តាមពិតទៅ មិនមែនឡានហោះ ឬដៃចង្កូតអាច “ចត” រថយន្តទាំងមូលនៅលើចុងឈើដូចក្នុងរូបថតនោះទេ ប៉ុន្តែវាគ្រាន់តែជារូបភាពរថយន្តដែលបង្កើតឡើងសម្រាប់ការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ។

ពិតណាស់ ឡានត្រូវបានដាក់ជាប់នឹងស៊ុមដែក ដែលត្រូវបានដំឡើងនៅក្នុងជួរដើមឈើ ហើយរថយន្តទាំងមូលគ្របដណ្ដប់លើស៊ុមដែកខាងក្រោម ធ្វើឲ្យរថយន្តនោះ​ហាក់ដូចជា​ហោះ​ទៅ​លើ​អាកាស ហើយ​ «ចុះ​ចត» ​នៅ​លើចុងឈើអុីចឹង។

បុគ្គលិកម្នាក់បាននិយាយថា “ឡាន” នេះត្រូវបានគេតំឡើងក្នុងប្រហែលឆ្នាំ ២០១៥ ហើយជាម៉ូដែល MG5 ក្នុងអំឡុងពេលដំណើរការសាងសង់ មានតែតួរថយន្តប៉ុណ្ណោះ ត្រូវបានរក្សាទុក ហើយគ្រឿងបន្លាស់នៅក្នុងផ្នែកត្រូវបានដកចេញ។ គេបង្កើតឡើង​គឺដើម្បីផ្សព្វផ្សាយរថយន្ត ប៉ុន្តែឥឡូវ​ម៉ូដែលនេះ​កម្រមានណាស់នៅ​លើ​ទីផ្សារ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×