Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុំទោស​មហាជន​មួយ​ប្រទេស! DJ រូប​ស្រស់ សារភាព​ថា ព្រោះតែ​ស្រ-វឹង​ជោគជាំ ទើប​នាំឲ្យ​ខ្លួន​ជ្រុល​ធ្វើបែប​នេះ…

ឌីជេស្រីជនជាតិថៃ រូបស្រស់ម្នាក់មានឈ្មោះថា Oil Roy Kiss ត្រូវបានចោ-ទប្រកា-ន់ពីបទស្រា-តនៅទីសាធារណៈ បន្ទាប់ពីឡើងឆាកធ្វើទង្វើដ៏ឥតកេរ្តិ៍ខ្មាស ដោះ​អាវបញ្ចេញដើមទ្រូ-ង​នៅ​កណ្តាលវាល ខណៈម្ចាស់ហាងបានសារភាពថា ខ្លួនបានធ្វើខុស និងត្រៀមថតឃ្លីបសុំទោសសង្គមផងដែរ។

កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ សារព័ត៌មាន Daily News បានរាយការណ៍ថា Prameth Akkahad ជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន Suksan ត្រូវបានចោ-ទប្រកា-ន់ពីបទបង្កើតកន្លែងផ្តល់សេវាផ្លូវកម្សាន្តដោយគ្មានការអនុញ្ញាត និងផ្ដ-ន្ទាទោ-សដាក់ពន្ធនាគារមិនលើសពីមួយឆ្នាំ ពិន័យជាប្រាក់លើសពី ៦០,០០០ បាត ឬទាំងពីរ និងព្រមទាំងកាត់ទោសនាង Paphawee Chaimongkol ឬ Oil Roy Kiss ពីបទអំពើអា-ម៉ាសមុខ នៅមុខសាធារណជន ដោយអាក្រា-តកាយ ឬ​បញ្ចេញរាងកាយ ឬ​ប្រព្រឹត្តអំពើ​អា-សអាភា-សផ្សេងទៀត ត្រូវពិន័យជា​ប្រាក់​មិនលើសពី ៥​ពាន់បាត។

ថ្ងៃទី៤ សីហា នៅម៉ោង ១១:៥០ ព្រឹក នៅភោជនីយដ្ឋាន មានការបង្ហាញជូនដោយ Roy និង Oil បានដោះអា-វក្រៅរបស់ពួកគេ ដើរលើ​ឆាកដ៏មិនសមរម្យ​ដល់ភ្ញៀវទេសចរ ឬ​អ្នកដែលមករកសេវា​ក្នុងការកម្សាន្ត។ តែទោះជាយ៉ាងណា ក្រោយរូបភាពនេះត្រូវបានបែ-កធ្លា-យ មតិមហាជនផ្ទុះ​ការរិះ​គន់យ៉ាងខ្លាំង​ រហូតធ្វើឲ្យសមត្ថកិច្ច​ឈានទៅឃា-ត់ខ្លួនលោក Prameth និង​នាង Oil Roy Kiss ដើម្បីចាត់វិធានការតាមច្បាប់។

លោក Prameth បានប្រាប់ឲ្យដឹងថា ភោជនីយដ្ឋាននេះបើកបាន២ឆ្នាំហើយ ប៉ុន្តែមានអតិថិជនតិចតួចប៉ុណ្ណោះ ហើយដោយចង់ទាក់ទាញអតិថិជន ហាងក៏បានជួលឈ្មោះ Oil Roy Kiss មកធ្វើ DJ ចាក់ភ្លេង។ អតិថិជននឹងឃើញថា​ ភ្លេងល្អ ឌីជេ​ក៏ស្អាត​ ពួកគេចង់មកហាង និងល្បីតៗគ្នា។ អ្នកគ្រប់រូបនេះ បានអះអាងថា ​ហាងរីករាយបើកទទួល​តែមិនមែនជា​កន្លែងផ្តល់សេវា​អ្វីទេ ប៉ុន្តែ​ស្ថិតក្នុងតំបន់ដែលអាចបើកជា​កន្លែងផ្តល់សេវា ​ដែលហាងក៏បានដាក់សំណើស្នើសុំអាជ្ញាប័ណ្ណរួចហើយ​ជា​កន្លែងផ្តល់សេវាកម្ម ប៉ុន្តែ​នៅ​មិនទាន់អនុញ្ញាត។

ចំណែក នាង Roy Kiss បាននិយាយថា រូបនាងធ្វើការជាឌីជេ ហើយតែងតែស្រវឹង។ មុនពេលធ្វើការ នាងក៏បានផឹកស្រាផងដែរ។ ហាងបានជួលខ្លួន​ទៅ​ចាក់ភ្លេង ហើយខ្លួនតែងផឹកស្រវឹងខ្លាំង ដូច្នេះ នាងក៏ដើរចុះ​ទៅ​ក្រោម ហើយដោះ​អា-វតែម្តង។ ទាំងអស់នេះ​កើតឡើង​គឺដោយសារស្រ-វឹងជោគជាំប៉ុណ្ណោះ។ នាងក៏បានសន្យាថា ចាប់ពីពេលនេះតទៅ រឿងនេះនឹងមិនកើតឡើងទៀតទេ។

តែទោះជាយ៉ាងណា ប៉ូលិស​បានផាកពិន័យនាង Roy Kiss ៥ ​ពាន់បាត ខណៈថៅកែហាង បន្ទាប់ពីត្រូវបានស៊ើបអង្កេត និងប្រមូលភស្តុតាងបង្កើតផ្ទះប-នដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១ឆ្នាំ ពិន័យជា​ប្រាក់មិនលើសពី​ ៦​ ម៉ឺនបាត ឬ​ទាំងពីរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×