ត្បូងឃ្មុំ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ទៅចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ពីព្រោះសន្លឹកឆ្នោតមួយសន្លឹកគឺជំនួសឲ្យការ ប្រើប្រាស់កាណុងកាំភ្លើង ដើម្បីជ្រើសរើសមេដឹកនាំប្រទេស ហើយក្នុងនោះអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អបំផុត។
ការលើកឡើងបែបនេះរបស់ សម្តេចក្រឡាហោម ស ខេង គឺបានធ្វើឡើងឳកាសអញ្ជើញ ជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងវត្តឬស្សីជួរ ស្ថិតក្នុងភូមិឬស្សីជួរ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍លើក ឡើងថា ប្រទេសកម្ពុជាប្រកាន់យករបបរាជនិយមអាស្រ័យ រដ្ឋធម្មនុញ្ញ សេរីពហុបក្ស ពោលគឺរាជរដ្ឋាភិបាលកើតចេញ ពីការបោះឆ្នោត ហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់ បែបយ៉ាងតែស្ថិតក្នុងក្របខណ្ឌច្បាប់ មិនត្រូវប៉ះពាល់សិទ្ធិអ្នក ដ៏ទៃ និងផលប្រយោជន៍ជាតិ។ ប្រទេសកម្ពុជាសព្វថ្ងៃមាន សុខសន្តិភាពហើយ ខណៈការអភិវឌ្ឍន៍ក៏កំពុងបោះជំហាន ទៅមុខយ៉ាងលឿនបន្ទាប់ពីសង្គ្រាម និងរបបប្រល័យពូជ សាសមក។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា គណបក្សប្រជាជនកាន់អំណាចជិត៤០ ឆ្នាំមកនេះមិន មែនគ្មានកំហុសនោះទេ តែកំហុសតិចតួចទាំងនោះត្រូវបានកែ ដើម្បីផលប្រយោជប្រជាជន និងប្រទេសជាតិទាំងមូល ។ ហើយការកាន់កាប់នេះ ក៏មិនបានមកពីការគម្រាមកំហែង ឬប្រើចុងការនុងកាំភ្លើងនោះទេគឺបានមកពីការគាំទ្រ និងការ ផ្តល់សេចក្តីទុកចិត្តពីប្រជាជនតាមរយៈការបោះឆ្នោត។ ឆ្នាំនេះ ជាឆ្នាំបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលមកដល់នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ខណៈសន្លឹកឆ្នោតមួយសន្លឹក របស់បងប្អូនប្រជាជនគឺជំនួសឲ្យការកាន់កាំភ្លើងទៅច្បាំងគ្នា ដើម្បីឲ្យបក្សឬក្រុមណាមួយទៅកាន់អំណាច ។ ដូច្នេះវាមាន សារៈសំខាន់ សម្រាប់ប្រទេសជាតិយើងដូចនេះនៅថ្ងៃទី២៩ ខែកក្កដាខាងមុខសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
សម្តេចក្រឡាហោមមានប្រសាសបន្តថា អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ត្រូវបង្ករភាពងាយស្រួល ដល់គណបក្សនយោ បាយទាំងអស់បានធ្វើសកម្មភាព ដោយសេរីស្របតាមច្បាប់ ពោលគឺត្រូវ ជួយការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ នៅក្នុងពេលឃោសនា បោះឆ្នោត និងរាប់សន្លឹកឆ្នោត រហូតដល់ពេលបង្កើតរាជរដ្ឋាភិបាលថ្មី ដើម្បីបង្ហាញមតិសា ធារណៈជាតិ អន្តរជាតិ ថាកម្ពុជាបោះឆ្នោតដោយមានការ ប្រគួតប្រជែងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុ បក្ស ពិសេសបង្ហាញថាប្រជាជនកម្ពុជាមានភាពចាស់ទំខាង នយោបាយ ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ណែនាំដល់បងប្អូនពុទ្ធបរិស័ទទាំងអស់រួមគ្នាថែទាំសមិទ្ធផល ទ្រព្យសម្បត្តិ និងសំណង់នានា ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ដែលមាននៅក្នុងវត្តអារាមឲ្យបានគង់វង្ស និងរក្សានូវសោភ័ណភាពល្អស្អាតជានិច្ច ហើយចាត់ទុកសមិទ្ធទាំងអស់នេះជាសម្បត្តិដ៍ថ្លៃថ្លារបស់បងប្អូន។ ត្រូវរួមគ្នាធ្វើអនាម័យសម្អាតទីធ្លាក្នុងវត្តអោយបានស្អាតជាប្រចាំ ធ្វើសួនច្បារ ដាំផ្ការ ដាំដើមឈើអោយបានច្រើន ដើម្បីទ្រទ្រង់បរិស្ថានឲ្យបានល្អប្រសើរ ឲ្យក្លាយជារមណីយដ្ឋានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវទេសចរស្រាវជ្រាវ វិទ្យាសាស្ត្រទាំងឡាយមកទស្សនាកំសាន្តនិងសិក្សា ក៏ដូចជាទាក់ទាញពុទ្ធបរិស័ទជិតឆ្ងាយមកគោរពបូរជាកាន់តែច្រើន និងមកចូលបុណ្យធ្វើឲ្យវត្តអារាមកាន់តែរីកចម្រើនថែមទៀត។
សម្តេចក្រឡាហោម ស ខង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានណែនាំឲ្យមានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ រវាងព្រះសង្ឃនិងព្រះសង្ឃ ព្រះសង្ឃនិងពុទ្ធបរិស័ទ ពុទ្ធបរិស័ទ និងពុទ្ធបរិស័ទគ្នាឯង ដោយត្រូវចេះស្រឡាញ់គ្នា និងគោរពរាប់អានគ្នា ទៅវិញទៅមក ចេះសណ្តោសប្រោសប្រណីគ្នា យល់អធ្យាស្រ័យគ្នា អ្នកមានវ័យក្មេងត្រូវចេះឱនលំទោនគោរពចាស់ទុំ រីឯចាស់ទុំត្រូវប្រកាន់នូវធម្មមេត្តា ករុណា មុទិតា មិនឆ្មើងឆ្មៃត្រូវប្រកាន់នូវសីលធម៌រស់នៅសមរម្យ ថ្លៃថ្នូរ ធ្វើជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយកោតសរសើរ គោរព និងរៀនសូត្រតាម។
សម្តេចក្រឡាហោម ស ខេង បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋទាំងអស់រួមគ្នាអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ទាំង៩ចំណុចឲ្យបានល្អ ដើម្បីថែរក្សាសន្តិភាព សុវត្ថភាពនៅមូលដ្ឋាន រក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋនៅរស់នៅបានស្រួល ជាពិសេសខិតខំបម្រើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ សំដៅបង្កើនជំនឿជឿជាក់មកលើរដ្ឋាភិបាលបន្ថែមទៀត៕ ដោយ៖បញ្ញាស័ក្តិ