Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ តើមនុស្សយើង ត្រូវគេងប៉ុន្មានម៉ោង ទើប “សមល្មម” នឹង “អាយុ”?

តើលោកអ្នកដែលមានអារម្មណ៍ដូចគ្នា ដែរឬទេថា កាន់តែអាយុច្រើន កាន់តែគេងបានតិច តែបើថ្ងៃណាគេងបានច្រើនវិញ ក៏អាចនឹងដូចជាមិនសូវមានអារម្មណ៍ស្រស់ថ្លា ១០០ភាគរយដូចគ្នា។ នេះ គឺដោយសារតែ នៅពេលយើងធំ ឬកាន់តែចាស់ទៅ រយៈពេលក្នុងការគេងលក់របស់យើង ក៏នឹងប្រែប្រួល(តិច ឬច្រើន) ទៅតាមអាយុរបស់យើងដែរ។ ដូច្នេះសួរថា តើអាយុប៉ុន្មាន គួរគេងឱ្យបានប៉ុន្មានម៉ោង ទើបអាចហៅបានថា គេងបានគ្រប់គ្រាន់? អ៊ីចឹងយើងនាំគ្នា ទៅមើលចម្លើយទាំងអស់គ្នា...។

មូលនិធិសម្រាប់ការគេងលក់ ក្នុងប្រទេសអាមេរិក បានបញ្ជាក់អំពីរយៈពេលនៃការគេងលក់ ដែលសមល្មមរបស់មនុស្ស ដោយបែងចែកទៅតាមអាយុដូចតទៅ៖
- ទារកកើតដំបូង ដល់ ៣ខែ គួរគេងពី ១៤ ទៅ ១៧ម៉ោង ក្នុង ១ថ្ងៃ។
- ទារក អាយុ ៤ខែ ដល់ ១១ខែ គួរគេងពី ១២ ទៅ ១៥ម៉ោង។
- ក្មេង អាយុ ១ឆ្នាំ ដល់ ២ឆ្នាំ គួរគេងពី ១១ ទៅ ១៤ម៉ោង។
- វ័យមត្តេយ្យ អាយុ ៣ ដល់ ៥ឆ្នាំ គួរគេងពី ១០ ទៅ ១៣ម៉ោង។
- វ័យបឋម អាយុ ៦ឆ្នាំ ដល់ ១៣ឆ្នាំ គួរគេងពី ៩ ទៅ ១១ម៉ោង។
- វ័យមធ្យម អាយុ ១៤ ដល់ ១៧ឆ្នាំ គួរគេងពី ៨ ទៅ ១០ម៉ោង។
- វ័យកំលោះ-ក្រមុំ អាយុ ១៨ ដល់ ២៥ឆ្នាំ គួរគេងពី ៧ ទៅ ៩ម៉ោង។
- វ័យធ្វើការ អាយុ ២៦ - ៦៤ឆ្នាំ គួរគេងឱ្យបាន ៧ ទៅ ៩ម៉ោង ស្មើនឹងពេលវ័យកំលោះ-ក្រមុំ។
- វ័យជរា អាយុ ៦៥ឆ្នាំឡើងទៅ គួរគេងឱ្យបាន ៧ ទៅ ៨ម៉ោង។

ទាំងអស់នេះ គឺជារយៈពេលគេង ដែលអ្នកជំនាញបានណែនាំថា វានឹងល្អចំពោះរាងកាយយើងខ្លាំងបំផុត តែក៏អាចបូក ឬលុប ១ម៉ោងបានខ្លះដែរ ក្នុងករណី ដូចជាក្នុងវ័យកំលោះ-ក្រមុំ ឬវ័យធ្វើការ អាចគេងត្រឹម ៦  ឬ ១០ម៉ោងក៏បាន ដោយមិនបានមានន័យថា គេងតិច ឬច្រើនជ្រុលពេកនោះឡើយ។
ដូច្នេះយើងមើលឃើញថា អ្វីដែលយើងធ្លាប់បានរៀនកាលពីមុនមកថា បើគេងបានពី ៦ - ៨ម៉ោង គឺគ្រប់គ្រាន់ហើយនោះ ការពិតទៅ អ្នកដែលគេងបានតិចជាង ៦ម៉ោងញឹកញាប់ អាចនឹងក្លាយជារឿង គេងមិនបានគ្រប់គ្រាន់ ព្រោះរឹតតែគេងមិនបានគ្រប់គ្រាន់ជាប់ៗគ្នា យូរៗទៅ អាចនឹងហុចផលមិនល្អ ដល់សុខភាពក្នុងរយៈពេលវែងបាន៕  
×