Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​ហ្មង! អា​ហារ​រដ្ឋា​ន​ផ្លូវ​ដែក តិច​ច្រឡំ​នៅ​ឥណ្ឌា​អី​ទៅ ឃើញ​ហើយ​គ្រប់គ្នា​បុកពោះ​ជំ​នួស

spot_img

និយាយដល់វត្តត្រពាំងឈូក ដែលមានទីតាំងស្ថិតក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ (ជាប់ផ្លូវកប់ស្រូវ) នោះជឿថា ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចហើយ ដែលខណៈពេលបច្ចុប្បន្ននេះ បានក្លាយជាទីកន្លែងកម្សាន្ត ជាពិសេសសម្រាប់បងប្អូនកម្មករ-កម្មការិនី នាំគ្នាទៅអង្គុយលេងកម្សាន្ត លំហែអារម្មណ៍ជុំវិញស្រះទឹក។

តែយ៉ាងណាមិញ ក្រៅពីទីធ្លាក្នុងវត្ត នោះទីកន្លែងកម្សាន្តដែលកំពុងពេញនិយមខ្លាំងបំផុតមួយទៀត គឺផ្លូវរថភ្លើងខាងមុខវត្តត្រពាំងឈូកនេះតែម្តង ដោយមានកម្មករ-កម្មការិនី ក្រុមស្ទាវៗ កំលោះក្រមុំ មានទាំងអ្មកមានគូ អត់គូ ឬ ប្តីប្រពន្ធ បានទៅអង្គុយហូបជុំគ្នាយ៉ាងពពាក់ពពួន ជាពិសេសនៅថ្ងៃចុងសប្តាហ៍តែម្តង។

ដោយឡែក វីដេអូមួយ បានកំពុងទទួលការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ពីសំណាក់លេងបណ្តាញសង្គម បន្ទាប់ពីបានឃើញអ្នកទៅលេង នាំគ្នាទៅអង្គុយញ៉ាំនៅលើផ្លូវដែកយ៉ាងរំភើយ ដែលឃើញហើយ ពិតជាគួរឲ្យស្រៀវបុកពោះជំនួស ព្រោះតែបារម្ភខ្លាចក្រែងរថភ្លើងមក រត់ចែកជើងគ្នាមិនទាន់។

ទោះជាយ៉ាងណា រឿងនេះទំនងមិនជាបញ្ហាអ្វីនោះទេ ព្រោះថា មិនខុសអ្វីទៅនឹងអ្នកលក់ដូរនៅក្នុងប្រទេសថៃនោះទេ គឺមុនពេលរថភ្លើងមកដល់ ក្រុមអាជីវករនាំគ្នារើប្រមូលរបស់របរលក់ដូររបស់ពួកគេ ចេញបណ្តោះអាសន្ន រួចដាក់លក់លើផ្លូវវិញធម្មតា បន្ទាប់រថភ្លើងឆ្លងកាត់ផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×