Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទ្រិ​ញ ផល្លា ក្តៅ​ស្លឹកត្រចៀក ចំពោះ​រូបភាព១សន្លឹក​បែកធ្លា​យ «ឈរ​វាស់កម្ពស់» ធ្វើឲ្យ​ភ្ញាក់ផ្អើល​ពេញ​សង្គម

spot_img

ប្រិយមិត្ត និងមហាជនបានដឹងច្បាស់រួចហើយ អ្នកលក់ឡេរូបស្រស់ ទ្រិញ ផល្លា មួយរយៈចុងក្រោយនេះ មានរឿងរ៉ាវក្តៅគគុក ជាពិសេសពាក់ព័ន្ធការស្លៀកពាក់ដ៏មហាសិចស៊ី ដែលរហូតធ្វើឲ្យមហាជនទាមទារឲ្យសមត្ថកិច្ចហៅទៅអុសក្អែល ឬ និយាយឲ្យខ្លី គឺវាស់កម្ពស់តែម្តង។

តែដោយឡែក កាលពីម្សិលមិញនេះ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅលើបណ្តាញសង្គម បានផ្ទុះការភ្ញាក់ផ្អើលព្រឺតតែម្តង ចំពោះរូបភាពមួយសន្លឹកត្រូវបានចែករំលែកសាភាយយ៉ាងលឿន បង្ហាញថា អ្នកនាង ទ្រិញ ផល្លា ត្រូវបាន «វាស់កម្ពស់» នៅកងរាជអាវុធហត្ថបានសម្រេចហើយ។

ទោះជាយ៉ាងណា ក្រោយរូបភាពនេះ ត្រូវបានរីករាលល្បីយ៉ាងខ្លាំង ស្រាប់តែនៅរសៀលថ្ងៃដដែល សម៉ីខ្លួននាង ទ្រិញ ផល្លា បានចេញមុខបដិសេធឡើងក្តៅស្លឹកត្រចៀក ដោយអះអាងថា រូបភាពនេះគឺជាការប្រឌិតរបស់ជនអនាមិកណាម្នាក់ប៉ុណ្ណោះ ដែលបានយករូបខ្លួនកំពុងឡាយលក់ដូរ ទៅកាត់តវាស់កម្ពស់បែបនេះ។

ជាមួយគ្នានេះផងដែរ នាង ទ្រិញ ផល្លា ក៏បានគំរាមទៅកាន់សារព័ត៌មានណាដែលចុះផ្សាយពាក់ព័ន្ធនិងរូបភាពឈរវាស់កម្ពស់នេះ ត្រូវតែប្រញាប់លុបចោលចេញវិញជាបន្ទាន់ បើពុំនោះទេ រូបនាងនឹងមានវិធានការតាមច្បាប់ជាពុំខាន។ បើតាមពិនិត្យជាក់ស្តែង នោះរូបភាពនាង ផល្លា Screenshot ឡាយលក់យកមកបង្ហាញ និងរូបភាពវាស់កម្ពស់ គឺមានលក្ខណៈខុសគ្នា។ តែទោះជាយ៉ាងណា គេក៏មិនដឹងថា រូបភាពហាក់ស្តែងៗនេះ ចេញពីប្រភពណានោះទេ ប៉ុន្តែ នៅលើរូបបានដាក់ឈ្មោះ Khan Sovan៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×