ព្រះអង្គម្ចាស់ម្នាក់ នៃប្រទេសអារ៉ាប៊ី សាអូឌីត បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅក្បែរព្រំដែនប្រទេសយ៉េមេន។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍រដ្ឋនៃប្រទេសនេះ។
ព្រះអង្គម្ចាស់ Mansour bin Muqrin ដែលជាអភិបាលរងនៃខេត្តអាសឺរ (Asir) កំពុងធ្វើដំណើរជាមួយនឹងមន្ត្រីជាច្រើនាក់ នៅពេលយន្តហោះរបស់ព្រះអង្គធ្លាក់។
មូលហេតុនៃការធ្លាក់នោះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។
ព្រះអង្គម្ចាស់ Mansour bin Muqrin គឺជាបុត្រារបស់ អតីតរាជទាយាត Muqrin bin Abdul Aziz នៃប្រទេសអារ៉ាប៊ី សាអូឌីត។
បើតាមសេចក្តីរាយការណ៍ដដែលបានឲ្យដឹងថា គ្មាននរណាម្នាក់នៅរស់រានមានជីវិតឡើយនៅព្រឹត្តិការណ៍ធ្លាក់យន្តហោះនោះ៕ ដោយ ៖ សុភ័ក្ត្រ