មហាជននៅក្នុងបណ្តាញសង្គម ពិតជាភ្ញាក់ស្រឡាំងកាំង និងសម្តែងការហួសចិត្ត រកថ្លែងស្ទើរមិនចេញ ក្រោយពីបានឃើញលោក ជឿន ប៊ុនចក់ ឬហៅអេតមីន ជីងចក់ ស្ងាត់ៗស្រាប់តែត្រូវរ៉ូវគ្នាជាមួយប្រពន្ធវិញ ថតជិះរថយន្តជាមួយគ្នាយ៉ាងរំភើយ ដោយអត់ខ្វល់ពាក្យសម្តីជាកូនប្រុសរបស់ខ្លួនដែលបានសច្ចាថា បើយកនាង ទ្រិញ ផល្លា វិញឆ្កែសុទ្ធ។
ពិតណាស់ ខណៈរឿងរ៉ាវគ្រួសារកំពុងផ្ទុះដូចបាយពុះ ជុំវិញចោទប្រកាន់ថា ប្រពន្ធខ្លួនជើងល្អនាង ផល្លា ខំប្រឌិតរឿងគ្រប់បែបយ៉ាងណា ចង់ធ្វើសុីឲ្យខ្លួនជាប់គុក ព្រោះតែដើម្បីក្រសោបទ្រព្យសម្បត្តិរបស់ខ្លួនគិតជាទឹកប្រាក់ចំនួន ៥៧ ម៉ឺនដុល្លារ ក្នុងនោះ លោក ជីងចក់ បានសន្យាចំពោះមុខមហាជននៅក្នុងបណ្តាញសង្គម យ៉ាងដូច្នេះថា៖ «សម្តីកូនប្រុសមុខអ្នកទាំងអស់គ្នា បើខ្ញុំយកវិញ ឆ្កែសុទ្ធ»។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺថ្មីៗនេះ លោក ជីងចក់ ស្រាប់តែត្រូវរ៉ូវគ្នាវិញ ថតបង្ហោះឲ្យមហាជនបានឃើញគួរឲ្យឆ្អែតចិត្តតែម្តង។ ជាក់ស្តែង កាលពីម្សិលមិញនេះ (ថ្ងៃទី៨ សីហា) ខណៈនាង ទ្រិញ ផល្លា កំពុងក្តៅស្លឹកត្រចៀកខ្លាំង ចំពោះរូបភាពបែកធ្លាយឈរវាស់កម្ពស់ នៅកងរាជអាវុធហត្ថ ហើយដើម្បីចង់បញ្ជាក់ការពិតថា ខ្លួនមិនទៅវាស់កម្ពស់ដូចក្នុងរូបភាពដែលនាងអះអាងថាជនអនាមិកយករូបខ្លួនកំពុងឡាយលក់កាត់ត នាង ទ្រិញ ផល្លា ក៏បានភ្ជាប់រូបភាពខ្លួន និងប្តីលោក ចក់ កំពុងជិះរថយន្តជាមួយគ្នាសោះ សួរថាតើទៅវាស់កម្ពស់បែបណាទៅ!។
ទោះជាយ៉ាងណា ក្រោយពីបានឃើញហួសចិត្តពេក អ្នកលេងបណ្តាញសង្គម នាំគ្នាដៀលចំអកលោក ចក់ កប់ៗមាត់ថា៖ «សរសើរពូចក់ ពូកែរកប្រពន្ធណាស់ ប្រពន្ធមុននិងប្រពន្ធក្រោយមុខដូចគ្នា, បងសុខចិត្តឆ្កែ ឱ្យតែបាននៅក្បែរអូន, ពូចក់ធើ្វមនុស្សមិនចង់ទេ បែរទៅចង់ធើ្វឆ្កែវិញ, អញអស់អង្ករសុីដោយសារតាមដានរឿងវា ចុងក្រោយឆ្កែសុទ្ធ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








