ក្នុងការប្រឈមមុខជាមួយអ៊ីស្រាអែលដែលមានយន្តហោះគ្មានអ្នកបើកបរ នាតំបន់ជ្រលង Gaza ភាគីប៉ាឡេស្ទីន បានប្រើ “ខ្លែងភ្លើង” បង្ហោះមកទឹកដីបច្ចាមិត្ត សំដៅបង្កអគ្គិភ័យ ។
ពលរដ្ឋប៉ាឡេស្ទីន ត្រៀមដុតភ្លើងលើកន្ទុយ ខ្លែងមួយមុនពេលបង្ហោះវាទៅកាន់ទឹកដីអ៊ីស្រាអែល នៅព្រំដែនអ៊ីស្រាអែល-Gaza កាលពីថ្ងៃទី ១១ ខែឧសភា ។
យន្តហោះគ្មានអ្នកបើកបរមួយ (ស្តាំ) កំពុងប្រឹងបាញ់ទម្លាក់ខ្លែងរបស់ភាគីប៉ាឡេស្ទីន ។
ទាហានអ៊ីស្រាអែលម្នាក់ឈរក្បែរខ្លែងមួយ ដែលឆេះ ត្រូវបានបង្ហោះមកកាន់ទឹកដីខ្លួន ។
វាលស្រែមួយនៅទឹកដីអ៊ីស្រាអែលបានរងការឆាបឆេះសន្ធោរសន្ធៅដោយសារខ្លែងភ្លើងរបស់ប៉ាឡេស្ទីន ។
ខ្លែងមួយមានសណ្ឋានដូចទង់ជាតិប៉ាឡេស្ទីន កំពុងហោះហើរលើផ្ទៃមេឃពោរពេញដោយផ្សែងខ្មៅនៅទឹកដីអ៊ីស្រាអែល ។
យន្តហោះគ្មានអ្នកបើកបរ (UAV) កំពុងទម្លាក់ផ្សែងបង្ហូរទឹកភ្នែកទៅកាន់ហ្វូងពលរដ្ឋប៉ាឡេស្ទីន នៅឯម្ខាងព្រំដែន កាលពីថ្ងៃទី ១៥ ខែឧសភា ។ ពេលខ្លែងត្រៀមចេញដំណើរគេចាប់ផ្តើមដុតកន្ទុយវា ។
ជនជាតិប៉ាឡេស្ទីន តែងឆ្លៀតខ្ចីជំនោរខ្យល់ដើម្បីបញ្ជូនខ្លែងភ្លើងទៅកាន់អ៊ីស្រាអែល ។
ទាហានអ៊ីស្រាអែលម្នាក់កំពុងកាន់ UAV ដែលប្រើសម្រាប់ទប់ស្កាត់ខ្លែងភ្លើងរបស់ប៉ាឡេស្ទីន ។
កងទ័ពអ៊ីស្រាអែល និងយន្តហោះគ្មានអ្នកបើកបររបស់ពួកគេ ។
បុរសអ៊ីស្រាអែលម្នាក់កំពុងកាន់ជ័យភ័ណ្ឌដែលហោះចូលទឹកដីគេ ។
យោធភ័ណ្ឌ “អ្នកក្រ” ត្រៀមបង្ហោះទៅកាន់អ៊ីស្រាអែលកាលពីដើមខែនេះ ។
កាលពីចុងខែម្លេះ ពលរដ្ឋប៉ាឡេស្ទីន បានប្រើប្រាស់យុទ្ធវិធីក្លែងភ្លើងរបស់ខ្លួន ដើម្បីប្រឈមនឹង UAV របស់អ៊ីស្រាអែល ។
ពលរដ្ឋប៉ាឡេស្ទីន កំពុងប្រឹងពន្លត់ភ្លើងដែលយន្តហោះគ្មានអ្នកបើកបររបស់អ៊ីស្រាអែលទម្លាក់ចុះ ។
ពិតជា “ចេះដប់មិនស្មើប្រសប់មួយ” ព្រោះថា អាវុធអ្នកក្រមានតម្លៃដ៏ថោក បានបំផ្លាញវាលស្រែចម្ការរបស់អ៊ីស្រាអែល ដែលជាប្រទេសអ្នកមានមិនតិចឡើយ ។ វាក៏អាចទទួលបានការរៀនសូត្រសម្រាប់សមរភូមិទាំងឡាយលើពិភពលោក ៕