Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ បន្តអាជីវកម្មលក់ដូរ ដល់ក្រុមអាជីវករផ្សារអូរឫស្សី រយៈពេល ២០ឆ្នាំទៀត ខណ:វិធីបង់ប្រាក់ងាយៗ

spot_img

ភ្នំពេញ ៖ កិច្ចប្រជុំពិភាក្សាស្តីពីសំណើរបស់ក្រុមអាជីវករផ្សារអូរឫស្សី ដែលចូលរួមដោះស្រាយដោយ លោក កើត ឆែ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ, ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផល ឱ្យដឹងថា អនុញ្ញាតឱ្យក្រុមអាជីវករផ្សារអូរឫស្សី បន្តកិច្ចសន្យាធ្វើអាជីវកម្មលក់ដូររយៈពេល២០ឆ្នាំទៀត។

សូមបញ្ជាក់ថា មុននេះ ក្រុមអាជីវករផ្សារអូរឫស្សី បានលើកសំណើ ទាំងមុន និងក្រោយ មានចំនួន ៤ ចំណុច ដូចខាងក្រោម ៖

១- កំណត់អាណត្តិ ២០ឆ្នាំបន្តទៀត,
២- ផ្តល់ប័ណ្ណតូបកម្មសិទ្ធិផ្ទាល់ខ្លួនដូចមុន,
៣- ស្នើសុំបង់ត្រឹម ៥០% នៃតម្លៃអាណត្តិចាស់,
៤- សូមឱ្យមានការជួសជុលផ្សារនាឆ្នាំ២០២៣ ខាងមុខ (ជួសជុលតាមប្លុក) បន្ទាប់ពីបង់អាណត្តិថ្មីរួច។

ទាក់ទងនឹងការផ្ដល់អាជីវកម្មរយៈពេល ២០ឆ្នាំបន្តទៀត ដល់ក្រុមអាជីវករផ្សារអូរឫស្សីនេះរដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនតំណាងអាជីវករទាំងអស់ ឲ្យបានជ្រាបថា ចំពោះតម្លៃនៃការបង់រយៈពេល២០ឆ្នាំ គឺជាតម្លៃកាលពី២០ឆ្នាំមុន ដែលបងប្អូនធ្លាប់បានបង់រួចហើយ។ ចំពោះតម្លៃទៀតសោត ប្រសិនបើយើងចែកជាប្រចាំឆ្នាំ ខែ និងថ្ងៃ , ឃើញថា ចំពោះប្រភេទតូប/ស្តង់ តម្លៃខ្ពស់បំផុតមានតម្លៃ ៣,៣០០ដុល្លារ ក្នុងរយៈពេល២០ឆ្នាំ, បើចែកជាប្រចាំឆ្នាំ ទឹកប្រាក់ដែលត្រូវបង់ គឺចំនួន ១៦៥ដុល្លារ/ឆ្នាំ, បើចែកជាខែ ត្រូវបង់ ១៣,៧៥ ដុល្លារ/ខែ, បើចែកជាថ្ងៃ ត្រូវបង់ ០,៤៥ដុល្លារ/ថ្ងៃ ឬស្មើ ១,៨០០រៀល/ថ្ងៃ។

តម្លៃទាបបំផុត គឺចំនួន ១,៩៨០ដុល្លារ ក្នុងរយៈពេល ២០ឆ្នាំ, បើចែកជាប្រចាំឆ្នាំ ទឹកប្រាក់ដែលត្រូវបង់គឺចំនួន ៩៩ដុល្លារ/ឆ្នាំ, បើចែកជាខែ ត្រូវបង់ ៨,២៥ ដុល្លា/ខែ, បើចែកជាថ្ងៃ ត្រូវបង់ ០,២៧ដុល្លារ/ថ្ងៃ ឬស្មើ ១,០៨០រៀល/ថ្ងៃ ដែលនេះបង្ហាញថា ជាតម្លៃទាបបំផុត។

ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើតំណាងក្រុមអាជីវករយកលទ្ធផល នៃកិច្ចប្រជុំនេះ ទៅជម្រាបជូនបងប្អូនអាជីវករអូរឫស្សីទាំងអស់ ដូចខាងក្រោម ៖

១- ចំពោះអាណត្តិថ្មី នៃកិច្ចសន្យា គិតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០៤២,

២- ចំពោះការបង់ប្រាក់សម្រាប់អាណត្តិថ្មី នៃកិច្ចសន្យា បងប្អូនអាជីវករអាចធ្វើការបង់ទៅតាមលទ្ធភាពជាក់ស្តែង ដូចខាងក្រោម ៖

  • ជម្រើស ទី១. បង់ប្រាក់ ០១លើក សម្រាប់អាណត្តិរយៈពេល ២០ឆ្នាំ,
  • ជម្រើស ទី២. បង់ប្រាក់ ០២លើក សម្រាប់អាណត្តិរយៈពេល ២០ឆ្នាំ ដោយបង់១០ឆ្នាំម្តង,

-ជម្រើស ទី៣. បង់ប្រាក់ ០៤លើក សម្រាប់អាណត្តិរយៈពេល ២០ឆ្នាំ ដោយបង់០៥ឆ្នាំម្តង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×