Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសកំណាចម្នាក់ ជាប់ពាក់ព័ន្ធនឹងការជះទឹកអាស៊ីត ទៅលើប្រពន្ធ បណ្តាលឱ្យរងបួសធ្ងន់ ដោយសារតែការប្រច័ណ្ឌប្រពន្ធហួសហេតុ

spot_img

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២២នេះ បានសម្រេចឃុំខ្លួន បុរសត្រូវចោទម្នាក់ និង បានបញ្ជូនខ្លួន ទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ការធ្វើសវនាការ
តាមច្បាប់ ជាប់ពាក់ព័ន្ធនឹង ការជះទឹកអាស៊ីត ទៅលើស្ត្រីរងគ្រោះម្នាក់ ដែលត្រូវជាប្រពន្ធរបស់គាត់ បណ្តាលឲ្យរងរបួស យ៉ាងធ្ងន់ធ្ងរ ដោយសារតែ សេចក្តីប្រច័ណ្ឌ និង ការហួងហែង ទៅលើ ប្រពន្ធនោះ ហួសហេតុពេក រួចរត់គេចខ្លួន។

យោងតាមដីការបស់តុលាការ បានឱ្យដឹងថា: ជនត្រូវជាប់ចោទរូបនេះ មានឈ្មោះ ហ៊ាន ប៊ុនធាន ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប ។

ជនត្រូវចោទ ឈ្មោះ ហ៊ាន ប៊ុនធាន ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ: ហឹង្សាដោយចេតនាទៅលើអ្នកដទៃ ដោយប្រើអាស៊ីតខ្លាំង តាមបញ្ញត្តិមាត្រា ២០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំង ប្រព្រឹត្តនៅចំណុចមុខសាលាជាតិកសិកម្មព្រែកលៀប ផ្លូវជាតិលេខ៦A ភូមិព្រែកលៀបសង្កាត់ព្រែកលៀប ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០២២។

យោងតាមបទចោទប្រកាន់ខាងលើ, ជនជាប់ចោទអាចប្រឈមនឹងការជាប់គុក ចន្លោះពី ២ ទៅ ៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពីរុទ្ធភាព។

ជនត្រូវចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៦ ខែ សីហា ឆ្នាំ ដោយសមត្ថកិច្ចនគរបាល ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅចំណុចផ្ទះសំណាក់ថានសួគ៍ប្រសិទ្ទផ្លូវលំ ភូមិ ស្វាយឧត្តមសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីគាត់បានរត់គេចខ្លួន អស់រយៈពេលជាច្រើនខែ បន្ទាប់គាត់ធ្វើសមកម្មភាព ដោយជះទឹកអាស៊ីដ ទៅលើប្រព្រឹត្តរបស់គាត់ នោះមក៕
រក្សាសិទ្ធិដោយ: ចន្ទា ភា

spot_img
×